ព្រះត្រៃបិដក ភាគ ០៨

ភិក្ខុ​ដែល​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​ក្តី​ ​ភិក្ខុ​ដែល​ឋិតនៅ​ក្នុង​សី​មា​ផ្សេង​ៗ​គ្នា​ក្តី​ ​ភិក្ខុ​ដែល​ឋិតនៅ​លើ​អាកាស​ក្តី​ ​(​សង្ឃ​ធ្វើ​)​ ​កម្ម​ ​ដល់​បុគ្គល​ណា​ ​បុគ្គល​នោះ​ក្តី​ ​ឯកា​រហាម​ឃាត់​ ​(​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​)​ ​របស់​បុគ្គល​ ​ទាំង២៧ពួក​នេះ​ ​មិន​ឡើង​ឡើយ​។​ ​(​ការ​ហាមឃាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​)​ ​របស់​ភិក្ខុ​ជា​ ​បកត​ត្ត​ ​ទើប​ឡើង​ ​ភិក្ខុ​បរិសុទ្ធ​ ​(​បើ​សង្ឃ​បណ្តេញ​ចេញ​)​ ​ឈ្មោះថា​ ​បណ្តេញ​ចេញ​ ​ដោយ​អាក្រក់​ ​ឯ​ភិក្ខុ​ល្ងង់​ ​(​បើ​សង្ឃ​បណ្តេញ​ចេញ​)​ ​ឈ្មោះថា​ ​បណ្តេញ​ចេញ​ ​ដោយ​ល្អ​ ​មនុស្ស​ខ្ទើយ​ក្តី​ ​បុគ្គល​លួចសំវាស​ក្តី​ ​ភិក្ខុ​ចូល​ទៅកាន់​លទ្ធិ​តិរ្ថិយ​ក្តី​ ​តិរច្ឆាន​ក្តី​ ​បុគ្គល​ជា​មាតុឃាតកៈ​ក្តី​ ​បិតុឃាតកៈ​ក្តី​ ​អរហន្ត​ឃាតកៈ​ក្តី​ ​ភិក្ខុនី​ទូសកៈ​ក្តី​ ​សង្ឃភេទកៈ​ក្តី​ ​លោហិតុប្បាទ​កៈ​ក្តី​ ​ឧភតោព្យញ្ជនកៈ​ក្តី​ ​ឯ​បុគ្គល​ ​ទាំង១១ពួក​នេះ​ ​មិន​គួរ​ដល់​ ​ឱ​សារណា​កម្ម​ ​ឡើយ​។​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636795606462046363
ទៅកាន់ទំព័រ៖