ព្រះត្រៃបិដក ភាគ ០៨

​មនុស្ស​កំបុតដៃ​ក្តី​ ​កំបុតជើង​ក្តី​ ​កំបុតដៃ​ ​និង​ជើង​ទាំងពីរ​ក្តី​ ​កំបុត​ត្រចៀក​ក្តី​ ​កំបុតច្រមុះ​ក្តី​ ​កំបុត​ត្រចៀក​ ​និង​ច្រមុះ​ទាំងពីរ​ក្តី​ ​កំបុត​ម្រាមដៃ​ក្តី​ ​កំបុត​មេដៃ​ ​មេជើង​ក្តី​ ​មនុស្ស​ដាច់​សរសៃ​ធំ​ក្តី​ ​មនុស្ស​មាន​ម្រាមដៃ​ព្រែក​ក្តី​ ​មនុស្ស​គម​ក្តី​ ​មនុស្ស​តឿ​ក្តី​ ​មនុស្ស​ពកក​ ​ឬ​ពក​ត្រង់​អវយវៈ​ណាមួយ​ក្តី​ ​មនុស្ស​ដែលគេ​បៀតបៀន​ ​ឲ្យ​មាន​ស្លាកស្នាម​ក្តី​ ​មនុស្ស​មានស្នាម​ ​ដែលគេ​វាយ​ ​ដោយ​រំពាត់​ក្តី​ ​មនុស្ស​ ​ដែលគេ​កត់ឈ្មោះ​ព្យួរទោស​ទុក​ក្តី​ ​មនុស្ស​ដែល​មាន​ជើង​ហើម​ស្ទក់​ក្តី​ ​មនុស្ស​ដែល​មាន​រោគ​អាក្រក់​ក្តី​ ​មនុស្ស​ទ្រុស្ត​បរិសទ្យ​ ​គឺ​មនុស្ស​មាន​រូបអាក្រក់​ខុសគេ​ក្តី​ ​មនុស្ស​ដែល​ទើបតែនឹង​ខ្វាក់​ក្តី​ ​មនុស្ស​ក្ងែងក្ងង់​ត្រង់​អវយវៈ​ណាមួយ​ក្តី​ ​មនុស្ស​ខ្ចក​ក្តី​ ​មនុស្ស​ ​ដែល​ស្លាប់​មួយ​ចំហៀង​ខ្លួន​ក្តី​ ​មនុស្ស​ខ្វិន​ក្តី​ ​មនុស្សចាស់​គ្រាំគ្រា​ក្តី​ ​មនុស្ស​ដែល​ខ្វាក់ពីកំណើត​ក្តី​ ​មនុស្សគ​ក្តី​ ​ថ្លង់​ក្តី​ ​មនុស្ស​ខ្វាក់​ផង​ ​គ​ផង​ក្តី​ ​មនុស្ស​ខ្វាក់​ផង​ ​ថ្លង់​ផង​ក្តី​ ​មនុស្សគ​ផង​ ​ថ្លង់​ផង​ក្តី​ ​មនុស្ស​ទាំង​ខ្វាក់​ ​ទាំង​គ​ ​ទាំង​ថ្លង់​ក្តី​ ​មនុស្ស​ទាំង៣២ពួក​គត់​នេះ​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ ​ទ្រង់​ប្រកាស​ថា​ ​មនុស្ស​ទាំងនោះ​ ​គួរ​ដល់​ ​ឱ​សារណា​កម្ម​។​ ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636795606760623441
ទៅកាន់ទំព័រ៖