ព្រះត្រៃបិដក ភាគ ០៨

អាត្មាអញ​ ​នឹង​មិន​ធ្វើ​ចីវរ​នេះ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ព្រោះ​ចង់បាន​ចីវរ​ ​ដោយ​មិនបាន​តាំងចិត្ត​ ​គឺ​ភិក្ខុ​នោះ​គ្មាន​គំនិត​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ទាំង​គំនិត​របស់​ភិក្ខុ​នោះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ ​ក៏​គ្មា​ដែរ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​នោះ​ ​ក៏បាន​ ​(​ចីវរ​)​ ​ខុស​បំណង​ ​គឺ​មិនបាន​តាមបំណង​។​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​កាល​ភិក្ខុ​នោះ​កំពុង​ធ្វើ​ ​ចីវរ​នោះ​ ​ក៏​វិនាស​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ព្រោះ​ចង់បាន​ចីវរ​ ​ដោយ​មិនបាន​តាំងចិត្ត​ ​គឺ​ភិក្ខុ​នោះ​គ្មាន​គំនិត​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ទាំង​គំនិត​របស់​ភិក្ខុ​នោះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ ​ក៏​គ្មា​ដែរ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ចូល​ទៅកាន់​ទី​ដែល​អាត្មាអញ​ចង់បាន​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636795410099005040
ទៅកាន់ទំព័រ៖