ព្រះត្រៃបិដក ភាគ ០៨

​អាបត្តិ​ដែល​ត្រូវ​ឃើញ​ ​អាបត្តិ​ដែល​ត្រូវ​សំដែង​ ​និង​ទិដ្ឋិ​អាក្រក់​ ​ដែល​ត្រូវ​លះបង់​ ​មិន​មានដល់​ ​(​ភិក្ខុ​ណា​)​ ​ការ​លើក​វត្ត​ដល់​ភិក្ខុ​នោះ​ ​ចាត់ជា​កម្ម​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៧យ៉ាង​ ​ភិក្ខុ​ទាំងឡាយ​ ​ចោទ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​ ​សូម្បី​កម្ម​របស់​ភិក្ខុ​ទាំងនោះ​ ​ក៏​ចាត់ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​មាន៧យ៉ាង​ ​ភិក្ខុ​ទាំងឡាយ​ចោទ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​ ​(​សូម្បី​)​ ​កម្ម​របស់​ភិក្ខុ​ទាំងនោះ​ ​ក៏​ចាត់ជា​កម្ម​ប្រកបដោយ​ធម៌​ល្អ​ ​មាន៧យ៉ាង​ ​ការ​ក​សង្ឃ​ ​ធ្វើ​កម្ម​ដែល​ត្រូវ​ធ្វើ​ ​ក្នុង​ទី​ចំពោះមុខ​ក្តី​ ​ធ្វើ​ដោយ​ការសាកសួរ​ក្តី​ ​ធ្វើ​ដោយ​សេចក្តី​ប្តេជ្ញា​ក្តី​ ​ឲ្យ​សតិវិន័យ​ក្តី​ ​អ​មូឡ្ហ​វិន័យ​ក្តី​ ​ធ្វើ​តស្ស​បា​បិយ​សិកា​កម្ម​ក្តី​ ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ឲ្យ​បរិវាស​ក្តី​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នៈ​ក្តី​ ​មានត្ត​ក្តី​ ​អព្ភាន​ក្តី​ ​ឧបសម្បទា​ក្តី​ ​ហើយ​សង្ឃ​ត្រឡប់​ធ្វើ​កម្ម​ដទៃ​ ​ដល់​បុគ្គល​ដទៃ​វិញ​ ​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636795607090042282
ទៅកាន់ទំព័រ៖