ព្រះត្រៃបិដក ភាគ ០៨

កម្ម​ទាំង១៦នេះ​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​ ​សង្ឃ​ធ្វើ​កម្ម​នោះ​ៗ​ ​ដល់​ភិក្ខុ​ដែល​គួរ​ដល់​កម្ម​នោះ​ៗ​ ​កម្ម​ទាំង១៦នេះ​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​ល្អ​ ​សង្ឃ​លើកឡើង​ ​នូវ​កម្ម​ដទៃ​ចំពោះ​ភិក្ខុ​ ​ដែល​គួរ​ដល់​កម្ម​ដទៃ​វិញ​ ​កម្ម​ទាំង១៦នេះ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​ ​កម្ម​មាន​មូល​ពីរ​ៗ​ ​ដែល​សង្ឃ​បាន​ធ្វើ​ ​ដល់​ភិក្ខុ​នោះ​ ​កម្ម​ទាំង១៦នោះ​ ​ក៏​ឈ្មោះថា​ ​កម្ម​ប្រកបដោយ​ធម៌​ដែរ​។​ ​សូម្បី​ចក្ក​ដែល​មាន​មូល​មួយ​ៗ​ ​ព្រះ​ជិនស្រី​ ​ទ្រង់​ត្រាស់​ថា​ ​មិន​ប្រកបដោយ​ធម៌​ ​សង្ឃ​ ​(​គិត​គ្នា​ថា​)​ ​ភិក្ខុ​នេះ​ ​ជា​អ្នកធ្វើការ​បង្កហេតុ​ ​ហើយ​បាន​ធ្វើ​ ​ត​ជ្ជ​នី​យក​ម្ម​ ​(​ដល់​ភិក្ខុ​នោះ​)​ ​តែ​ធ្វើ​កម្ម​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​នោះ​ក៏​ចេញទៅ​កាន់​អាវាស​ដទៃ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ដែល​នៅក្នុង​អាវាស​នោះ​ ​ក៏​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​ទៀត​ ​(​ភិក្ខុ​នោះ​)​ ​ក៏​ចេញទៅ​កាន់​អាវាស​ដទៃ​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​នៅក្នុង​អាវាស​ដទៃ​ ​(​នោះ​)​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636795607438252199
ទៅកាន់ទំព័រ៖