ព្រះត្រៃបិដក ភាគ ០៨

ទៀត​ ​ឯ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ក៏​មាន​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​ក៏​មាន​ ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​(​ដល់​ភិក្ខុ​នោះ​)​ ​ដូចគ្នា​ ​បទ​ទាំងឡាយ​នេះ​គឺ​ ​កម្ម​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ក្តី​ ​កម្ម​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ក្តី​ ​កម្ម​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ក្តី​ ​កម្ម​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ក្តី​ ​(​បទ​ទាំងអម្បាល​នេះ​)​ ​អ្នកមាន​ប្រាជ្ញា​ ​គប្បី​ធ្វើឲ្យ​មាន​មូល​មួយ​ៗ​ ​ហើយ​ចង​ឲ្យ​ជាច​ក្ក​។​ ​សង្ឃ​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ល្ងង់​ក្តី​ ​មិន​ឆ្លាស​ក្តី​ ​សង្ឃ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ទ្រុស្ត​ត្រកូល​ក្តី​ ​សង្ឃ​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ជេរ​គ្រហស្ថ​ក្តី​ ​ភិក្ខុ​ណា​ ​មិនឃើញ​អាបត្តិ​ក្តី​ ​មិន​សំដែង​អាបត្តិ​ក្តី​ ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ក្តី​ ​ព្រម​បរមគ្រូ​ ​ជាស​ត្ថ​វាហៈ​ ​ទ្រង់​សំដែង​នូវ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​ទាំងនោះ​ ​អ្នកមាន​ប្រាជ្ញា​ ​គប្បី​នាំទៅ​ ​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 636795607718858249
ទៅកាន់ទំព័រ៖