ព្រះត្រៃបិដក ភាគ ០៨

​គឺថា​ ​គប្បី​ធ្វើ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ ​ដល់​វិនយកម្ម​ ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​កម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ចំពោះ​វត្ត​ ​ដ៏​សមគួរ​ដល់​កម្ម​ទាំងអម្បាល​នោះ​ ​ហើយ​មក​សូម​ការ​រម្ងាប់​កម្ម​ទាំងនោះ​ ​(​នឹង​សង្ឃ​)​ ​តាមន័យ​នៃ​កម្ម​ឰដ៏​ខាងក្រោយ​ ​សង្ឃ​ដែល​ឋិតនៅ​ ​ក្នុង​ទីនោះ​ ​ជជែកគ្នា​ ​ក្នុង​កម្ម​នោះ​ៗ​ក្តី​ ​ពុំ​នោះ​សោត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​ថា​ ​កម្ម​ឈ្មោះថា​ ​សង្ឃ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​សង្ឃ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​សង្ឃ​ត្រូវ​ធ្វើ​ទៀត​ក្តី​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ធម្ម​វាទី​ ​ក្នុង​ការ​រម្ងាប់​នូវ​កម្ម​ ​(​នោះ​)​ ​ព្រះសម្ពុទ្ធ​ ​ជា​អ្នកប្រាជ្ញ​ ​ដ៏​ប្រសើរ​ ​ទ្រង់​ឃើញ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​វិបត្តិ​បៀតបៀន​ហើយ​ ​ជា​ភិក្ខុ​គួរ​ដល់​កម្ម​ ​ទើប​ទ្រង់​សំដែង​ ​នូវ​វិធី​រម្ងាប់​កម្ម​ ​ដូចជា​ពេទ្យ​មើល​របួស​ ​ប្រាប់​នូវ​ឱសថ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636795608088779407
ទៅកាន់ទំព័រ៖