ព្រះត្រៃបិដក ភាគ ០៨

កោ​សម្ពិ​ក្ខន្ធ​កៈ​


 ​[​១៤៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះពុទ្ធ​ជា​ម្ចាស់​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​វេលា​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​ត្រូវអាបត្តិ​។​ ​ភិក្ខុ​នោះ​ ​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​ជា​អាបត្តិ​មែន​ ​ពួក​ភិក្ខុ​ដទៃ​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​មិនមែន​ជា​អាបត្តិ​ទៅវិញ​។​ ​លុះ​កាលជាខាងក្រោយមក​ ​ភិក្ខុ​នោះ​ ​ត្រឡប់​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​មិនមែន​ជា​អាបត្តិ​ទៅវិញ​ ​ពួក​ភិក្ខុ​ដទៃ​ ​ត្រឡប់​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​ជា​អាបត្តិ​ទៅវិញ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​នោះ​ថា​ ​នែ​អាវុសោ​ ​លោក​ត្រូវអាបត្តិ​ហើយ​ ​តើ​លោក​បានឃើញ​អាបត្តិ​នុ៎ះ​ឬទេ​។​ ​ភិក្ខុ​នោះ​តប​ទៅវិញ​ថា​ ​នែ​អាវុសោ​ ​អាបត្តិ​ដែល​ខ្ញុំ​ត្រូវ​ឃើញ​នោះ​ ​គ្មាន​ទេ​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​សេចក្តី​ព្រមព្រៀង​គ្នា​ហើយ​ ​ក៏​លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​។​ ​ឯ​ភិក្ខុ​នោះ​សោត​ ​ក៏​ជា​ពហុស្សូត​ ​(​ជា​អ្នកចេះដឹង​ច្រើន​)​ ​ស្ទាត់​ក្នុង​បិដក​ ​ជា​អ្នក​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ជា​បណ្ឌិត​ ​ឆ្លៀវឆ្លាស​ ​មាន​ប្រាជ្ញា​ ​មាន​សេចក្តី​អៀនខ្មាស​ ​មាន​សេចក្តី​រអែង​ ​និង​មាន​សេចក្តី​ស្រឡាញ់​ក្នុង​សិក្ខា​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ចូល​ទៅ​រក​ពួក​ភិក្ខុ​ ​ដែល​ជា​មិត្ត​គ្រាន់តែ​ឃើញ​គ្នា​ ​និង​ជា​មិត្ត​ដ៏​មាំមួន​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636795608460700680
ទៅកាន់ទំព័រ៖