ព្រះត្រៃបិដក ភាគ ០៨
[១៤៥] គ្រានោះ មានភិក្ខុ១រូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ភិក្ខុនោះ លុះអង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ មានភិក្ខុ១រូប ត្រូវអាបត្តិហើយ ភិក្ខុនោះ បានយល់ឃើញអាបត្តិនោះ ថាជាអាបត្តិមែន តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិ លុះកាលជាខាងក្រោយ ភិក្ខុនោះ ត្រឡប់យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ ពួកភិក្ខុដទៃ ត្រឡប់យល់ឃើញអាបត្តិនោះថា ជាអាបត្តិទៅវិញ សូមទ្រង់ព្រះមេត្តាប្រោស ក្នុងវេលានោះឯង ភិក្ខុទាំងឡាយនោះ និយាយពាក្យនេះ នឹងភិក្ខុនោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ តើលោកឃើញអាបត្តិនុ៎ះឬទេ ភិក្ខុនោះឆ្លើយថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញនោះ គ្មានទេ សូមទ្រង់ព្រះមេត្តាប្រោស គ្រានោះ ភិក្ខុទាំងនោះ បានសេចក្តីសាមគ្គីគ្នាហើយ ក៏លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ សូមទ្រង់ព្រះមេត្តាប្រោស ឯភិក្ខុនោះសោត ក៏ជាពហុស្សូត ស្ទាត់ក្នុងបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរអែង មានសេចក្តី
ID: 636795609482499123
ទៅកាន់ទំព័រ៖