ព្រះត្រៃបិដក ភាគ ០៨

ស្រឡាញ់​ក្នុង​សិក្ខា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​គ្រានោះ​ ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ ​ដែល​ជា​មិត្ត​គ្រាន់តែ​ឃើញ​គ្នា​ ​និង​មិត្ត​ដ៏​មាំមួន​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​នែ​អាវុសោ​ ​នេះ​ជា​អនាបត្តិ​ ​នេះ​មិនមែន​ជា​អាបត្តិ​ទេ​ ​ខ្ញុំ​ជា​ភិក្ខុ​ដែល​មិន​ត្រូវអាបត្តិ​ ​ជា​ភិក្ខុ​ឥត​ត្រូវអាបត្តិ​ ​(​អ្វី​ទេ​)​ ​ខ្ញុំ​ជា​ភិក្ខុ​ដែល​សង្ឃ​ ​មិន​គួរ​លើក​វត្ត​ ​ជា​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​មិនបានទេ​ ​សង្ឃ​បាន​លើក​វត្ត​ខ្ញុំ​ ​ដោយ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កំរើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សូម​អស់លោក​ ​មក​ជា​បក្ខពួក​នឹង​ខ្ញុំ​តាម​ធម៌​ ​តាម​វិន័យ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ភិក្ខុ​នោះ​ ​ក៏បាន​ភិក្ខុ​ដែល​ជា​មិត្ត​គ្រាន់តែ​ឃើញ​គ្នា​ ​និង​ជា​មិត្ត​ដ៏​មាំមួន​ ​មក​ជា​បក្ខពួក​ឡើង​ ​មិន​តែប៉ុណ្ណោះ​ ​ភិក្ខុ​នោះ​ ​បាន​បញ្ជូន​បម្រើ​ ​ទៅ​ក្នុង​សំណាក់​ពួក​ភិក្ខុ​ ​ដែល​ជា​មិត្ត​គ្រាន់តែ​ឃើញ​គ្នា​ ​និង​ជា​មិត្ត​ដ៏​មាំមួន​ ​ដែល​នៅក្នុង​ជនបទ​ថា​ ​នែ​អាវុសោ​ ​នេះ​ជា​អនាបត្តិ​ ​នេះ​មិនមែន​ជា​អាបត្តិ​ទេ​ ​ខ្ញុំ​ជា​ភិក្ខុ​ដែល​មិន​ត្រូវអាបត្តិ​ ​ជា​ភិក្ខុ​ឥត​ត្រូវអាបត្តិ​ ​(​អ្វី​ទេ​)​ ​ខ្ញុំ​ជា​ភិក្ខុ​ ​ដែល​សង្ឃ​ ​មិន​គួរ​លើក​វត្ត​ ​ជា​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​មិនបានទេ​ ​សង្ឃ​បាន​លើក​វត្ត​ខ្ញុំ​ ​ដោយ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កំរើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ ​សូម​អស់លោក​ដ៏​មាន​អាយុ​ ​មក​ជា​បក្ខពួក​នឹង​ខ្ញុំ​តាម​ធម៌​ ​តាម​វិន័យ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ភិក្ខុ​នោះ​ ​ក៏បាន​ភិក្ខុ​ ​ដែល​ជា​មិត្ត​គ្រាន់តែ​ឃើញ​គ្នា​ ​និង​ជា​មិត្ត​ដ៏​មាំមួន​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636795609794726982
ទៅកាន់ទំព័រ៖