ព្រះត្រៃបិដក ភាគ ០៨

ដែល​នៅក្នុង​ជនបទ​ ​មក​ជា​បក្ខពួក​ឡើង​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​វេលា​នោះ​ ​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​នោះ​ ​បាន​ចូល​ទៅ​រក​ពួក​ភិក្ខុ​អ្នកលើ​ក​វត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​ ​នឹង​ពួក​ភិក្ខុ​អ្នកលើ​ក​វត្ត​ថា​ ​នែ​អាវុសោ​ ​នេះ​ជា​អនាបត្តិ​ ​នេះ​មិនមែន​ជា​អាបត្តិ​ទេ​ ​ភិក្ខុ​នេះ​ ​មិន​ត្រូវអាបត្តិ​ ​ភិក្ខុ​នេះ​ ​ឥត​ត្រូវអាបត្តិ​ ​(​អ្វី​ទេ​)​ ​ភិក្ខុ​នេះ​ ​សង្ឃ​មិន​គួរ​លើក​វត្ត​ ​ភិក្ខុ​នេះ​ ​សង្ឃ​លើក​វត្ត​មិនបានទេ​ ​សង្ឃ​បាន​លើក​វត្ត​ភិក្ខុ​នេះ​ ​ដោយ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កំរើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ឯ​ពួក​ភិក្ខុ​អ្នកលើ​ក​វត្ត​ ​ក៏​និយាយ​ពាក្យ​នេះ​ ​នឹង​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​នេះ​ជា​អាបត្តិ​ ​នេះ​មិនមែន​ជា​អនាបត្តិ​ទេ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​ភិក្ខុ​នេះ​ ​មិនមែន​ជា​មិន​ត្រូវអាបត្តិ​ទេ​ ​ភិក្ខុ​នេះ​ ​សង្ឃ​គួរ​លើក​វត្ត​ហើយ​ ​ភិក្ខុ​នេះ​ ​មិនមែន​ជា​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​មិនបានទេ​ ​សង្ឃ​បាន​លើក​វត្ត​ភិក្ខុ​នេះ​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កំរើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ហើយ​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អស់លោក​កុំ​ប្រព្រឹត្ត​តាម​ ​កុំ​តាម​ចោមរោម​ភិក្ខុ​ ​ដែល​សង្ឃ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636795610192349724
ទៅកាន់ទំព័រ៖