ព្រះត្រៃបិដក ភាគ ០៨
ត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
ចប់ (ការបានចីវរ) ខុសបំណង១២ប្រការ។
[២២] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមាហើយ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។
ID: 636795410521279192
ទៅកាន់ទំព័រ៖