ព្រះត្រៃបិដក ភាគ ០៨
បានលើកវត្តនេះឡើយ សូមទ្រង់ព្រះមេត្តាប្រោស ក៏ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ កាលបើពួកភិក្ខុ អ្នកលើកវត្ត និយាយយ៉ាងនេះហើយ ក៏នៅតែប្រព្រឹត្តតាម នៅតែតាមចោមរោមភិក្ខុ ដែលសង្ឃបានលើកវត្តនោះដដែល។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភិក្ខុសង្ឃបែកគ្នាហើយ ភិក្ខុសង្ឃបែកគ្នាហើយ ទើបទ្រង់ក្រោកចាកអាសនៈ ហើយយាងចូលទៅរកពួកភិក្ខុអ្នកលើកវត្ត លុះយាងចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេរៀបចំក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់រួចហើយ ក៏មានព្រះពុទ្ធដីកា នឹងពួកភិក្ខុអ្នកលើកវត្ត យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំសំគាល់ភិក្ខុ ដែលសង្ឃគប្បីលើកវត្ត ព្រោះហេតុណាមួយថា ការនេះប្រាកដដល់យើងហើយ ការនេះប្រាកដដល់យើងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះថា ជាអនាបត្តិ ឯពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ ស្គាល់ភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះ ជាពហុស្សូត។បេ។ មានសេចក្តីស្រឡាញ់ក្នុងសិក្ខា បើយើងនឹងលើកវត្តភិក្ខុនេះ ព្រោះមិនឃើញអាបត្តិ យើងនឹងមិនធ្វើ
ID: 636795610445744218
ទៅកាន់ទំព័រ៖