ព្រះត្រៃបិដក ភាគ ០៨
ឧបោសថ ជាមួយនឹងភិក្ខុនេះ យើងវៀរលែងភិក្ខុនេះចេញ ទើបធ្វើឧបោសថ (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការលើកវត្តភិក្ខុនោះជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ មិនគួរនឹងលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះថា ជាអនាបត្តិ ឯពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ ស្គាល់ភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះ ជាពហុស្សូត។បេ។ មានសេចក្តីស្រឡាញ់ក្នុងសិក្ខា បើយើងនឹងលើកវត្តភិក្ខុនេះ ព្រោះមិនឃើញនូវអាបត្តិហើយ យើងមុខជាមិនបវារណា ជាមួយនឹងភិក្ខុនេះ តែយើងវៀរលែងភិក្ខុនេះចេញ ហើយបវារណា យើងមុខជានឹងមិនធ្វើសង្ឃកម្ម ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយធ្វើសង្ឃកម្ម យើងមុខជានឹងមិនអង្គុយលើអាសនៈ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយអង្គុយលើអាសនៈ យើងមុខជានឹងមិនអង្គុយនៅក្នុងទីឆាន់បបរ ជាមួយនឹង
ID: 636795610747471475
ទៅកាន់ទំព័រ៖