ព្រះត្រៃបិដក ភាគ ០៨
ភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយអង្គុយនៅក្នុងទីឆាន់បបរ យើងមុខជានឹងមិនអង្គុយក្នុងរោងភត្ត ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយអង្គុយក្នុងរោងភត្ត យើងមុខជានឹងមិននៅក្នុងទីដែលមានដម្បូលមួយ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយនៅក្នុងទីដែលមានដម្បូលមួយ យើងមុខជានឹងមិនធ្វើអភិវាទនកម្ម
(១) បច្ចុដ្ឋានកម្ម
(២) អញ្ជលិកម្ម
(៣) និងសាមីចិកម្ម
(៤) តាមលំដាប់ចាស់ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាមលំដាប់ចាស់ខ្ចី (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការលើកវត្តភិក្ខុនោះជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ មិនគួរនឹងលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិទេ។ គ្រានោះ ព្រះដ៏មានព្រះភាគ បានសំដែងសេចក្តីនុ៎ះ ដល់ពួកឧក្ខេបកភិក្ខុរួចហើយ ក៏ទ្រង់ក្រោកចាក
(១) ការថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន។ (២) ការគោរព ដោយកិរិយាក្រោកទទួល (៣) ការគោរព ដោយការប្រណម្យដៃ។ (៤) ការកោតក្រែង
ID: 636795611412739527
ទៅកាន់ទំព័រ៖