ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មានចិត្ត​ធ្ងន់​ ​ក្នុង​ការ​បំបែក​សង្ឃ​ ​គួរតែ​សំដែង​អាបត្តិ​នោះ​ចេញ​ ​តាម​សេចក្តី​ជឿ​ពាក្យ​ ​របស់​ភិក្ខុ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​ហើយ​។​ ​ភិក្ខុ​នោះ​ ​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​ជា​អនាបត្តិ​ ​តែ​ពួក​ភិក្ខុ​ដទៃ​ ​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​ជា​អាបត្តិ​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​នោះ​ ​ស្គាល់​ភិក្ខុ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ទាំងនេះ​ ​ជា​ពហុស្សូត​។​បេ​។​ ​មានការ​ប្រាថ្នា​ក្នុង​សិក្ខា​ ​មិន​គួរ​នឹង​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​សេចក្តី​ស្អប់​ ​សេចក្តី​វង្វេង​ ​សេចក្តី​ខ្លាច​ ​ព្រោះ​ហេតុ​អាត្មាអញ​ ​ឬ​ព្រោះ​ហេតុ​ពួក​ភិក្ខុ​ដទៃ​ឡើយ​ ​បើ​ភិក្ខុ​ទាំងនេះ​ ​នឹង​លើក​វត្ត​អាត្មាអញ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ហើយ​ ​មុខ​ជា​នឹង​មិន​បវារណា​ ​ជាមួយនឹង​អាត្មាអញ​ដែរ​ ​តែ​វៀរចាក​អាត្មាអញ​ ​ហើយ​បវារណា​ ​មុខ​ជា​នឹង​មិន​ធ្វើ​សង្ឃកម្ម​ ​ជាមួយនឹង​អាត្មាអញ​ដែរ​ ​តែ​វៀរចាក​អាត្មាអញ​ ​ហើយ​ធ្វើ​សង្ឃកម្ម​ ​មុខ​ជា​នឹង​មិន​អង្គុយ​លើ​អាសនៈ​ ​ជាមួយនឹង​អាត្មាអញ​ដែរ​ ​តែ​វៀរចាក​អាត្មាអញ​ ​ហើយ​អង្គុយ​លើ​អាសនៈ​ ​មុខ​ជា​នឹង​មិន​អង្គុយ​ក្នុង​ទី​ឆាន់​បបរ​ ​ជាមួយនឹង​អាត្មាអញ​ដែរ​ ​តែ​វៀរចាក​អាត្មាអញ​ ​ហើយ​អង្គុយ​ក្នុង​ទី​ឆាន់​បបរ​ ​មុខ​ជា​នឹង​មិន​អង្គុយ​ក្នុង​រោង​ភត្ត​ ​ជាមួយនឹង​អាត្មាអញ​ដែរ​ ​តែ​វៀរចាក​អាត្មាអញ​ ​ហើយ​អង្គុយ​ក្នុង​រោង​ភត្ត​ ​មុខ​ជា​នឹង​មិន​នៅក្នុង​ទី​មា​នដ​ម្បូ​លមួយ​ ​ជាមួយនឹង​អាត្មាអញ​ដែរ​ ​តែ​វៀរចាក​អាត្មាអញ​ ​ហើយ​នៅក្នុង​ទី​មា​នដ​ម្បូ​លមួយ​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636795611885596572
ទៅកាន់ទំព័រ៖