ព្រះត្រៃបិដក ភាគ ០៨

 ​[​១៤៩​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពីដើម​ ​មាន​សេ្តច​ក្នុង​ដែន​កាសី​ ​ក្រុង​ពារាណសី​ ​ទ្រង់ព្រះ​នាម​ព្រហ្មទត្ត​ ​ជា​ស្តេច​ស្តុកស្តម្ភ​មាំមួន​ ​មានទ្រព្យ​ច្រើន​ ​មានសម្បត្តិ​ច្រើន​ ​មាន​ពល​ច្រើន​ ​មាន​ពាហនៈ​ច្រើន​ ​មាន​ដែន​ច្រើន​ ​មាន​ឃ្លាំង​ ​និង​ជង្រុក​ដ៏​បរិបូណ៌​។​ ​មាន​ស្តេច​ក្នុង​ដែន​កោសល​ ​ឈ្មោះ​ទី​ឃី​តិ​ ​ជា​ស្តេច​កំសត់​ ​មានទ្រព្យ​តិច​ ​មានសម្បត្តិ​តិច​ ​មាន​ពល​តិច​ ​មាន​ពាហនៈ​តិច​ ​មាន​ដែន​តិច​ ​មាន​ឃ្លាំង​ ​និង​ជង្រុក​មិនបាន​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​បាន​រៀបចំ​ពួក​សេនា​ប្រកបដោយ​អង្គ៤​ ​លើក​ចេញទៅ​ច្បាំង​ ​នឹង​ស្តេច​ទី​ឃី​តិ​កោសល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​បានឮ​ដំណឹង​ថា​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​រៀបចំ​ពួក​សេនា​ ​ប្រកបដោយ​អង្គ៤​ ​លើក​ចេញ​មក​ច្បាំង​នឹង​អាត្មាអញ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ទ្រង់ព្រះតម្រិះ​យ៉ាងនេះ​ថា​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ជា​ស្តេច​ស្តុកស្តម្ភ​មាំមួន​ ​មានទ្រព្យ​ច្រើន​ ​មានសម្បត្តិ​ច្រើន​ ​មាន​ពល​ច្រើន​ ​មាន​ពាហនៈ​ច្រើន​ ​មាន​ដែន​ច្រើន​ ​មាន​ឃ្លាំង​ ​និង​ជង្រុក​ដ៏​បរិបូណ៌​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636795614522537397
ទៅកាន់ទំព័រ៖