ព្រះត្រៃបិដក ភាគ ០៨

ឯ​អាត្មាអញ​សោត​ ​ក៏​ជា​ស្តេច​កំសត់​ ​មានទ្រព្យ​តិច​ ​មានសម្បត្តិ​តិច​ ​មាន​ពល​តិច​ ​មាន​ពាហនៈ​តិច​ ​មាន​ដែន​តិច​ ​មាន​ឃ្លាំង​ ​និង​ជង្រុក​មិន​បរិបូណ៌​ ​អាត្មាអញ​ ​នឹងអាច​ដើម្បី​តទល់​ ​នឹង​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​សូម្បីតែ​ម្តង​ ​ក៏​មិនបាន​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​លបរត់​ចេញ​ ​ទៅ​ពី​ក្រុង​ជាមុន​ ​ឲ្យហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ក៏​នាំ​មហេសី​ ​លបរត់​ចេញទៅ​ ​ពី​ក្រុង​ជាមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ដណ្តើម​យក​ពួក​ពល​ ​ពាហនៈ​ ​ជនបទ​ ​ឃ្លាំង​ ​ជង្រុក​ ​របស់​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ហើយក៏​គ្រប់គ្រង​រក្សា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​ ​យាង​ចេញទៅ​ឯ​ក្រុង​ ​ពារាណសី​ ​ក៏បាន​ទៅដល់​ក្រុង​ពារាណសី​ ​ដោយលំដាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មក​ថា​ ​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​ ​ក្លែងភេទ​របស់​ខ្លួន​ ​មិន​ឲ្យ​បុគ្គល​ដទៃ​ស្គាល់​បាន​ ​ទ្រង់​ស្លៀកដណ្តប់​ជា​ ​បរិ​ព្វា​ជ​ក​ ​ហើយក៏​នៅ​អាស្រ័យ​ក្នុង​ផ្ទះ​ស្មូនឆ្នាំង​ ​ក្នុង​ឱកាស​មួយ​ ​ជាទីបំផុត​ ​ក្រុង​ពារាណសី​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​មហេសី​ ​របស់​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​ទ្រង់គភ៌​។​ ​ឯ​ព្រះមហេសី​នោះ​ ​ក៏​កើតមាន​ចំណង់​ ​មាន​សភាព​យ៉ាងនេះ​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636795614780112129
ទៅកាន់ទំព័រ៖