ព្រះត្រៃបិដក ភាគ ០៨

គឺ​ព្រះនាង​ ​ចង់​ឃើញ​ពួក​សេនា​ ​ប្រកបដោយ​អង្គ៤​ ​ស្អិតស្អាង​គ្រឿងប្រដាប់​ ​ពាក់អាវ​ក្រោះ​ ​ហើយ​ឈរ​នៅក្នុង​ទី​ ​មាន​ផែនដី​រាប​ស្អាត​ ​ក្នុង​វេលា​ ​ដែល​ព្រះអាទិត្យ​រះ​ឡើង១​ ​ចង់​សោយ​ទឹក​ ​ដែលគេ​លាង​ព្រះ​ខាន់១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​មហេសី​ ​របស់​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ក៏បាន​ក្រាបទូល​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំម្ចាស់​មានគភ៌​ហើយ​ ​ឯខ្ញុំ​ម្ចាស់​ ​កើតមាន​ចំណង់​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ខ្ញុំម្ចាស់​ ​ចង់​ឃើញ​សេនា​ ​ប្រកបដោយ​អង្គ៤​ ​ស្អិតស្អាង​គ្រឿងប្រដាប់​ ​ពាក់អាវ​ក្រោះ​ ​ហើយ​ឈរ​នៅ​ ​ក្នុង​ទី​មាន​ផែនដី​រាប​ស្អាត​ ​ក្នុង​វេលា​ ​ដែល​ព្រះអាទិត្យ​រះ​ឡើង១​ ​ចង់​ផឹកទឹក​ ​ដែលគេ​លាង​ព្រះ​ខាន់១​។​ ​ស្តេច​នោះ​ ​ទ្រង់​ត្រាស់​តប​ទៅវិញ​ថា​ ​នែនាង​ទេវី​ ​បើ​យើង​ជា​អ្នក​កំសត់​ម្ល៉េះ​ ​តើ​នឹង​ទៅ​រក​សេនា​ ​ប្រកបដោយ​អង្គ៤​ ​ស្អិតស្អាង​គ្រឿងប្រដាប់​ ​ពាក់អាវ​ក្រោះ​ ​ហើយ​ឈរ​ ​នៅក្នុង​ទី​មាន​ផែនដី​រាប​ស្អាត​ ​និង​ទឹក​ ​ដែលគេ​លាង​ព្រះ​ខាន់​បាន​មក​ពីណា​។​ ​ព្រះនាង​ទេវី​ទូល​តប​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បើ​ខ្ញុំម្ចាស់​មិនបាន​គ្រឿង​ទាំងនោះ​ទេ​ ​ខ្ញុំម្ចាស់​មុខ​ជា​នឹង​ស្លាប់​មិនខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​មាន​ព្រាហ្មណ៍​ ​ជា​បុរោហិត​ ​របស់​ស្តេច​ក្នុង​ ​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ជា​សំឡាញ់​នឹង​ស្តេច​ ​ក្នុង​ដែន​កោស​ ​ឈ្មោះ​ទី​ឃី​តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ក្នុង​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636795615024196090
ទៅកាន់ទំព័រ៖