ព្រះត្រៃបិដក ភាគ ០៨

ដែន​កោស​ ​ព្រះនាម​ទី​ឃី​តិ​ ​យាង​ចូល​ទៅ​រក​ព្រាហ្មណ៍​ ​ជា​បុរោហិត​របស់​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ត្រាស់​ទៅ​នឹង​ព្រាហ្មណ៍​ ​ជា​បុរោហិត​ ​របស់​ស្តេច​ ​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​យ៉ាងនេះ​ថា​ ​នែ​សំឡាញ់​ ​ឥឡូវ​ ​ស្រី​ជា​សំឡាញ់​របស់​អ្នក​ ​មានគភ៌​ហើយ​ ​ឯ​ចំណង់​របស់​នាង​នោះ​ ​កើតឡើង​បែបនេះ​ ​គឺ​នាង​នោះ​ ​ចង់តែ​ឃើញ​ពួក​សេនា​ ​ប្រកបដោយ​អង្គ៤​ ​ស្អិតស្អាង​គ្រឿងប្រដាប់​ ​ពាក់អាវ​ក្រោះ​ ​ហើយ​ឈរ​នៅក្នុង​ទី​ ​មាន​ផែនដី​រាប​ស្អាត​ ​ក្នុង​វេលា​ព្រះអាទិត្យ​រះ​ឡើង​ ​និង​ចង់​ផឹកទឹក​ ​ដែលគេ​លាង​ព្រះ​ខាន់​។​ ​ឯ​ព្រាហ្មណ៍​បុរោហិត​ ​ទូល​តប​វិញ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​បើ​ដូច្នោះ​ ​យើងខ្ញុំ​ ​ចង់​ឃើញ​ព្រះនាង​ទេវី​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​មហេសី​ ​របស់​ស្តេច​ក្នុង​ដែន​កោស​ ​ព្រះនាម​ទី​ឃី​តិ​ ​ក៏បាន​ចូល​ទៅ​រក​ព្រាហ្មណ៍​ ​ជា​បុរោហិត​របស់​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ព្រាហ្មណ៍​ ​ជា​បុរោហិត​របស់​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​បានឃើញ​មហេសី​ ​របស់​ស្តេច​ក្នុង​ដែន​កោស​ ​ព្រះនាម​ទី​ឃី​តិ​ ​យាង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ហើយ​ធ្វើ​សំពត់​សម្រាប់​បង្ក​ ​លើ​ស្មា​ម្ខាង​ ​រួច​ប្រណម្យ​អញ្ជលី​ឡើង​ ​ចំពោះ​មហេសី​ ​របស់​ស្តេច​ក្នុង​ដែន​កោស​ ​ព្រះនាម​ទី​ឃី​តិ​ ​ហើយ​បន្លឺ​ឡើង​នូវ​ឧទាន​ ​៣ដង​ថា​ ​អើហ្ន៎​ ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636795615258429487
ទៅកាន់ទំព័រ៖