ព្រះត្រៃបិដក ភាគ ០៨

ស្តេច​ក្នុង​ដែន​ ​កោសល​ ​បាន​មក​ឋិតនៅ​ ​ក្នុង​ផ្ទៃ​ហើយ​ ​អើហ្ន៎​ ​ស្តេច​ក្នុង​ដែន​កោសល​ ​បាន​មក​ឋិតនៅ​ក្នុង​ផ្ទៃ​ហើយ​ ​បពិត្រ​ព្រះនាង​ទេវី​ ​ព្រះនាង​កុំ​ព្រួយព្រះទ័យ​ឡើយ​ ​លុះ​វេលា​ព្រះ​អា​ទិ្យ​រះ​ឡើង​ហើយ​ ​ព្រះនាង​មុខ​ជា​នឹង​បានឃើញ​ពួក​សេនា​ ​ប្រកបដោយ​អង្គ៤​ ​ស្អិតស្អាង​គ្រឿងប្រដាប់​ ​ពាក់អាវ​ក្រោះ​ ​ហើយ​ឈរ​នៅក្នុង​ទី​ ​មាន​ផែនដី​រាប​ស្អាត​ផង​ ​បាន​សោយ​ទឹក​ ​ដែលគេ​លាង​ព្រះ​ខាន់​ផង​ ​មិនខាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ព្រាហ្មណ៍​ជា​បុរោហិត​ ​របស់​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​បាន​ចូល​ទៅ​គាល់​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ស្តេច​ ​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​និមិត្ត​ទាំងឡាយ​ ​ក៏​ប្រាកដ​ដូច្នេះ​ ​កាលបើ​ព្រះអាទិត្យ​រះ​ឡើង​ ​ក្នុង​វេលា​ថ្ងៃស្អែក​ហើយ​ ​សូមឲ្យ​ពួក​សេនា​ ​ប្រកបដោយ​អង្គ៤​ ​ស្អិតស្អាង​គ្រឿងប្រដាប់​ ​ពាក់អាវ​ក្រោះ​ ​ហើយ​ឈរ​ ​នៅ​លើ​ទី​មាន​ផែនដី​រាប​ល្អ​ផង​ ​សូមឲ្យ​ជន​ទាំងឡាយ​ ​លាង​នូវ​ព្រះ​ខាន់​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ក៏បាន​ត្រាស់​បង្គាប់​ ​ទៅ​ពួក​មនុស្ស​ថា​ ​នែ​នាយ​ទាំងឡាយ​ ​ព្រាហ្មណ៍​ជា​បុរោហិត​ ​បាន​បង្គាប់​យ៉ាងណា​ ​ក៏​អស់អ្នក​រាល់គ្នា​ ​ចូរ​ធ្វើ​យ៉ាងនោះ​កុំខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ព្រះអាទិត្យ​រះ​ឡើង​ហើយ​ ​ឯ​មេ​ហសី​ ​របស់​ស្តេច​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636795615521924558
ទៅកាន់ទំព័រ៖