ព្រះត្រៃបិដក ភាគ ០៨
[១៥០] ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង នាយខ្មាន់ព្រះកេស របស់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ នៅអាស្រ័យ ក្នុងសំណាក់ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ នាយខ្មាន់ព្រះកេស របស់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ បានឃើញស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ធ្វើភេទរបស់ខ្លួន មិនឲ្យបុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់ ជាបរិព្វាជក ហើយនៅអាស្រ័យ ក្នុងផ្ទះស្មូនឆ្នាំង ក្នុងទីឱកាសមួយ ជាទីបំផុត ក្រុងពារាណសី លុះបានឃើញហើយ ក៏បានចូលទៅគាល់ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត លុះចូលទៅដល់ហើយ ក៏ក្រាបទូលស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ធ្វើភេទរបស់ខ្លួន មិនឲ្យបុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់ ជាបរិព្វាជក ហើយនៅអាស្រ័យ ក្នុងផ្ទះស្មូនឆ្នាំង ក្នុងទីឱកាស មួយជាទីបំផុត ក្រុងពារាណសី ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ទ្រង់បង្គាប់ ពួកមនុស្សទាំងឡាយថា នែនាយទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរទៅនាំយកស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសីមក។ ម្នាលភិក្ខុទាំងឡាយ ឯមនុស្សទាំងនោះ បានទទួលព្រះឱង្ការ របស់ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត
ID: 636795616059185288
ទៅកាន់ទំព័រ៖