ព្រះត្រៃបិដក ភាគ ០៨

ដោយ​ពាក្យ​ថា​ ​ព្រះករុណា​វិសេស​ ​ព្រះអង្គ​ ​ហើយក៏​ទៅ​នាំ​យក​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ទ្រង់​បង្គាប់​ ​ទៅ​ពួក​មនុស្ស​ទាំងឡាយ​ថា​ ​នែ​នាយ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នករាល់គ្នា​ ​ចូរ​នាំគ្នា​ចាប់​ស្តេច​ ​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​ ​ចង​ឲ្យ​មាន​ដើមដៃ​ ​ទៅ​ខាងក្រោយ​(​១​)​ ​ឲ្យខ្ជាប់​ដោយ​ខ្សែ​ដ៏​មាំ​ ​ហើយ​កោរ​ក្បាល​ឲ្យ​រលីង​ចេញ​ ​រួច​ ​(​ត្រូវ​ទូង​)​ ​ស្គរ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​ហើយ​នាំ​បណ្តើរ​ជុំវិញ​សព្វ​ច្រក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​រួច​នាំចេញ​តាម​ទ្វារ​ខាងត្បូង​ ​ហើយ​កាប់​ជា៤កំណាត់​ ​កប់​ទៅ​ក្នុង​រណ្តៅ​គ្រប់ទិស​ទាំង៤​ ​ជា​ខាងត្បូង​នៃ​ក្រុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​មនុស្ស​ទាំងនោះ​ ​បាន​ទទួល​ព្រះ​ឱង្ការ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​វិសេស​ ​ហើយក៏​នាំគ្នា​ចាប់​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​ព្រមទាំង​មហេសី​ ​ឲ្យ​មាន​ដើមដៃ​ទៅ​ខាងក្រោយ​ ​ឲ្យខ្ជាប់​ដោយ​ខ្សែ​ដ៏​មាំ​ ​ហើយ​កោរ​ក្បាល​ឲ្យ​រលីង​ចេញ​ហើយ​ ​(​ទូង​)​ ​ស្គរ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​រួច​នាំ​បណ្តើរ​ជុំវិញ​សព្វ​ច្រក​សព្វ​ផ្លូវ​ត្រឡែងកែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ទីឃាវុ​កុមារ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ខាន​ឃើញ​មាតាបិតា​យូរណាស់​ហើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ទៅ​មើល​មាតាបិតា​បាន​ម្តង​សិន​។​
​(​១​)​ ​គឺ​ចងស្លាបសេក​ ​បណ្តើរ​អាក្រោស​។​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636795616447067474
ទៅកាន់ទំព័រ៖