ព្រះត្រៃបិដក ភាគ ០៨

ស្តេច​ទី​ឃី​តិ​នោះ​តប​ទៅវិញ​ថា​ ​នែ​នាយ​ ​យើង​មិនមែន​ឆ្កួត​ ​និយាយ​ផ្តេសផ្តាស​ទេ​ ​បើ​នរណា​ ​ជា​អ្នកប្រាជ្ញ​ ​អ្នកនោះ​ទើប​ថ្លែង​សេចក្តី​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​មាន​ព្រះ​ឱង្ការ​ទៅ​នឹង​ទីឃាវុ​កុមារ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ទី​ឃី​តិ​ ​មាន​ព្រះ​ឱង្ការ​ ​ទៅ​នឹង​ទីឃាវុ​កុមារ​ ​ជា​គំរប់​បីដង​ផង​ ​យ៉ាងនេះ​ថា​ ​នែ​ទីឃាវុ​កូន​ ​អ្នកឯង​កុំ​ឃើញ​កាល​វែង​ ​កុំ​ឃើញ​កាល​ខ្លី​ ​នែ​ទីឃាវុ​កូន​ ​ធម្មតា​ ​ពៀរ​ ​មិនដែល​រម្ងាប់​ ​ដោយ​ការ​ចងពៀរ​ទេ​ ​នែ​ទីឃាវុ​កូន​ ​ឯ​ពៀរ​ ​តែង​រម្ងាប់​ ​ដោយ​ការ​មិន​ចងពៀរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ទាំងនោះ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ ​ទី​ឃី​តិ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​ស្តេច​ក្នុង​ដែន​កោសល​ ​ព្រះនាម​ ​ទី​ឃី​តិ​នេះ​ឆ្កួត​ ​និយាយ​ផ្តេសផ្តាស​ទេតើ​ ​នរណា​ឈ្មោះ​ទីឃាវុ​ ​(​ជា​កូន​)​ ​របស់​ស្តេច​នេះ​ ​ស្តេច​នេះ​និយាយទៅ​នឹងនរ​ណា​ ​យ៉ាងនេះ​ថា​ ​នែ​ទីឃាវុ​កូន​ ​អ្នក​កុំ​ឃើញ​កាល​វែង​ ​កុំ​ឃើញ​កាល​ខ្លី​ ​នែ​ទីឃាវុ​កូន​ ​ធម្មតា​ ​ពៀរ​ ​មិនដែល​រម្ងាប់​ ​ដោយ​ការ​ចងពៀរ​ទេ​ ​នែ​ទីឃាវុ​កូន​ ​ឯ​ពៀរ​តែង​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​។​ ​ស្តេច​នោះ​ ​ទ្រង់​តប​ទៅវិញ​ថា​ ​នែ​នាយ​ ​យើង​មិនមែន​ជា​មនុស្ស​ឆ្កួត​ ​និយាយ​ផ្តេសផ្តាស​ទេ​ ​ប៉ុន្តែ​បើ​នរណា​ ​ជា​អ្នកប្រាជ្ញ​ ​អ្នកនោះ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636795616944865946
ទៅកាន់ទំព័រ៖