ព្រះត្រៃបិដក ភាគ ០៨

គ្មាន​នរណា​មួយ​ ​ប្រាប់​អាត្មាអញ​សោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ទីឃាវុ​កុមារ​ ​ទៅ​ឯ​ព្រៃ​ ​ហើយ​ខ្សឹកខ្សួល​ ​ទួញ​យំ​អស់ចិត្ត​ ​រួច​ជូត​ទឹកភ្នែក​ហើយ​ ​ត្រឡប់​ចូល​ទៅ​ក្នុង​ ​ក្រុង​ពារាណសី​វិញ​ ​ក៏​ទៅ​ឯ​រោងដំរី​ ​ទៀប​ព្រះរាជវាំង​ ​ហើយ​និយាយ​ពាក្យ​នេះ​ ​នឹង​ហ្មដំរី​ថា​ ​នែអ្នក​ហ្មដំរី​ ​ខ្ញុំ​ចង់​រៀន​សិល្បៈ​ ​(​អំពី​អ្នក​ ​តើ​បាន​ឬទេ​)​។​ ​ឯ​ហ្មដំរី​នោះ​ ​និយាយ​តប​ថា​ ​នែ​នាយ​មាណព​ ​បើ​ដូច្នោះ​ ​ចូរ​អ្នករៀន​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ទីឃាវុ​កុមារ​ ​ក្រោក​ឡើង​ ​ក្នុង​បច្ចូសសម័យ​ ​នៃ​រាត្រី​ ​ក៏​ស្រែកច្រៀង​ ​ដោយ​សំឡេង​ដ៏​ពីរោះ​ ​ហើយ​ដេញពិណ​ផង​ ​ក្នុង​រោងដំរី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​បាន​ទ្រង់ព្រះ​សណ្តាប់​ចម្រៀង​ ​និង​ពិណ​ ​ដែល​ទីឃាវុ​កុមារ​ ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​ ​នៃ​រាត្រី​ ​ហើយ​ច្រៀង​ ​ប្រកបដោយ​សំឡេង​យ៉ាង​ពីរោះ​ ​ក្នុង​រោងដំរី​ ​លុះ​ទ្រង់ព្រះ​សណ្តាប់​រួចហើយ​ ​ក៏​ទ្រង់​ត្រាស់​សួរ​មនុស្ស​ទាំងឡាយ​ថា​ ​នែ​នាយ​ ​នរណា​ក្រោក​ឡើង​ ​ក្នុង​បច្ចូសសម័យ​ ​នៃ​រាត្រី​ ​ក៏​ច្រៀង​ ​ដោយ​សំឡេង​ដ៏​ពីរោះ​ ​ហើយ​ដេញពិណ​ផង​ ​ក្នុង​រោងដំរី​។​ ​មនុស្ស​ទាំងនោះ​ ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មាណព​ ​ជា​កូនសិស្ស​ ​របស់​ហ្មដំរី​ឯណោះ​ ​ក្រោក​ឡើង​ ​ក្នុង​បច្ចូសសម័យ​ ​នៃ​រាត្រី​ ​ក៏​ច្រៀង​ដោយ​សំឡេង​ដ៏​ពីរោះ​ ​ហើយ​ដេញពិណ​ផង​ ​ក្នុង​រោងដំរី​។​ ​ស្តេច​នោះ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​នាយ​ ​បើ​ដូច្នោះ​ ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636795617450984894
ទៅកាន់ទំព័រ៖