ព្រះត្រៃបិដក ភាគ ០៨
អ្នកទាំងឡាយ ចូរនាំមាណពនោះមក។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងនោះ ទទួលស្តាប់ព្រះឱង្ការ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ទៅនាំ ទីឃាវុកុមារមក។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព អ្នកឯងក្រោកឡើង ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ច្រៀងដោយសំឡេងដ៏ពីរោះ ហើយដេញពិណផង ក្នុងរោងដំរី មែនឬ។ ទីឃាវុកុមារ ក្រាបទូលថា ព្រះករុណាវិសេស។ ស្តេចនោះ ទ្រង់ត្រាស់ថា នែនាយមាណព បើដូច្នោះ ចូរអ្នកឯងច្រៀង ហើយដេញពិណ ឲ្យយើងស្តាប់មើល។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ ទទួលស្តាប់ព្រះឱង្ការស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយចង់ឲ្យស្តេចប្រោសប្រាណ ទើបស្រែកច្រៀង ដោយសំឡេងដ៏ពីរោះ ហើយដេញពិណផង។ ម្នាលភិក្ខុទាំងឡាយ ខណនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព ចូរអ្នកឯង នៅបម្រើយើងចុះ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ ក៏ទទួលស្តាប់ព្រះឱង្ការស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ក៏បានក្រោកមុន ដេកក្រោយ និងទទួលស្តាប់
ID: 636795617683338184
ទៅកាន់ទំព័រ៖