ព្រះត្រៃបិដក ភាគ ០៨

បង្គាប់​ការ​អ្វី​ៗ​ ​ប្រព្រឹត្ត​ ​គួរ​ជាទី​គាប់ចិត្ត​ ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​ដល់​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​តាំង​ ​ទីឃាវុ​កុមារ​ ​ក្នុង​ទី​ជា​អ្នក​ស្និទ្ធស្នាល​ខាងក្នុង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ទ្រង់​មាន​ព្រះ​ឱង្ការ​ ​ទៅ​នឹង​ទីឃាវុ​កុមារ​ ​យ៉ាងនេះ​ថា​ ​នែ​នាយ​មាណព​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទឹម​រាជរថ​មក​ ​យើង​នឹង​ទៅកាន់​ទី​ប្រពា​ធ​ម្រឹគ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ទីឃាវុ​កុមារ​ ​ទទួល​ស្តាប់​ព្រះ​ឱង្ការ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​វិសេស​ ​ហើយក៏​រៀប​ទឹម​រាជរថ​ ​រួច​ក្រាបទូល​ស្តេច​ ​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឯ​រាជរថ​របស់​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ទឹម​រួចស្រេច​ហើយ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ជ្រាប​កាលគួរ​ ​ឥឡូវនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ទ្រង់​ឡើង​គង់​លើ​រាជរថ​ ​ទីឃាវុ​កុមារ​ ​ក៏​បរ​រាជរថ​ទៅ​។​ ​ពួក​សេនា​ដើរទៅ​តាមផ្លូវ​ឯទៀត​ ​ទីឃាវុ​កុមារ​ ​ជា​អ្នក​បរ​រាជរថ​ ​ក៏​បរ​ទៅតាម​ផ្លូវ​ឯទៀត​ ​បែក​ផ្សេង​ពីគ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​យាង​ទៅដល់​ទី​ឆ្ងាយ​ ​ហើយ​ទ្រង់​មាន​ព្រះ​ឱង្ការ​ ​ទៅ​នឹង​ទីឃាវុ​កុមារ​ ​យ៉ាងនេះ​ថា​ ​នែ​នាយ​មាណព​ ​បើ​ដូច្នោះ​ ​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636795617916681531
ទៅកាន់ទំព័រ៖