ព្រះត្រៃបិដក ភាគ ០៨

ចូរ​អ្នកឯង​ដាក់​រាជរថ​សិន​ ​ដ្បិត​យើង​នឿយព្រួយ​លំបាក​ ​យើង​នឹង​ដេកសម្រាក​បន្តិច​សិន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ទីឃាវុ​កុមារ​ ​បាន​ទទួល​ស្តាប់​ព្រះ​ឱង្ការ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​វិសេស​ ​ហើយក៏​ដាក់​រាជរថ​ចេញ​ ​អង្គុយពែនភ្នែន​លើ​ផែនដី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ក៏​ទ្រង់ផ្ទំ​កើយ​ព្រះ​សីសៈ​ ​លើ​ភ្លៅ​ទីឃាវុ​កុមារ​។​ ​ស្តេច​នោះ​ ​នឿយព្រួយ​លំបាក​ ​ទ្រង់ផ្ទំ​លក់​មួយរំពេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ទីឃាវុ​កុមារ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​នេះ​ ​បាន​ធ្វើ​សេចក្តី​វិនាស​ជាច្រើន​ ​ដល់​អាត្មាអញ​ ​ទាំង​ពល​ ​ពាហនៈ​ ​ជនបទ​ ​ឃ្លាំង​ ​នឹង​ជង្រុក​ ​របស់​អាត្មាអញ​ ​ស្តេច​នេះ​ ​រឹបជាន់​យក​អស់​ ​មិន​តែប៉ុណ្ណោះ​ ​ទាំង​មាតាបិតា​ ​របស់​អាត្មាអញ​ ​ស្តេច​នេះ​ ​ក៏​សម្លាប់ចោល​អស់​ ​វេលា​នេះ​ ​គួរ​អាត្មាអញ​ ​សង​ពៀរ​ ​ដល់​ស្តេច​នេះ​វិញ​ ​ហើយក៏​ហូត​ព្រះ​ខាន់​ចេញពី​ស្រោម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ទីឃាវុ​កុមារ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បិតា​បាន​ផ្តាំ​អាត្មាអញ​ ​ក្នុង​ពេល​ដែល​ទៀប​ធ្វើ​មរណភាព​ថា​ ​នែ​ទីឃាវុ​កូន​ ​អ្នកឯង​កុំ​ឃើញ​កាល​វែង​ ​កុំ​ឃើញ​កាល​ខ្លី​ ​នែ​ទីឃាវុ​កូន​ ​ធម្មតា​ ​ពៀរ​ ​មិនដែល​រម្ងាប់​ ​ដោយ​ការ​ចងពៀរ​ទេ​ ​នែ​ទីឃាវុ​កូន​ ​ឯ​ពៀរ​ ​តែង​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​ ​បើ​អាត្មាអញ​ ​កន្លង​ពាក្យ​បិតា​ហើយ​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636795618144674571
ទៅកាន់ទំព័រ៖