ព្រះត្រៃបិដក ភាគ ០៨

អំពើ​នេះ​ ​ឈ្មោះថា​ ​មិន​សមគួរ​ដល់​អាត្មាអញ​ឡើយ​ ​ហើយក៏​សៀត​ព្រះ​ខាន់​ ​ទៅ​ក្នុង​ស្រោម​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទីឃាវុ​កុមារ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ជា​គំរប់​ពីរ​ដង​ទៀត​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទីឃាវុ​កុមារ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ជា​គំរប់​បីដង​ទៀត​ ​យ៉ាងនេះ​ថា​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​នេះ​ ​បាន​ធ្វើ​សេចក្តី​វិនាស​ជាច្រើន​ ​ដល់​អាត្មាអញ​ ​ទាំង​ពល​ ​ពាហនៈ​ ​ជនបទ​ ​ឃ្លាំង​ ​និង​ជង្រុក​ ​របស់​អាត្មាអញ​ ​ស្តេច​នេះ​រឹបជាន់​យក​អស់​ ​មិន​តែប៉ុណ្ណោះ​ ​ទាំង​មាតាបិតា​ ​របស់​អាត្មាអញ​ ​ស្តេច​នេះ​ ​ក៏​សម្លាប់ចោល​អស់​ ​វេលា​នេះ​ ​គួរ​អាត្មាអញ​ ​សង​ពៀរ​ ​ដល់​ស្តេច​នេះ​វិញ​ ​ហើយក៏​ហូត​ព្រះ​ខាន់​ ​ចេញពី​ស្រោម​ ​(​ម្តង​ទៀត​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទីឃាវុ​កុមារ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ជា​គំរប់​បីដង​ទៀត​ ​យ៉ាងនេះ​ថា​ ​បិតា​បាន​ផ្តាំ​អាត្មាអញ​ ​ក្នុង​ពេល​ដែល​ទៀប​ធ្វើ​មរណភាព​ថា​ ​នែ​ទីឃាវុ​កូន​ ​អ្នកឯង​កុំ​ឃើញ​កាល​វែង​ ​កុំ​ឃើញ​កាល​ខ្លី​ ​នែ​ទីឃាវុ​កូន​ ​ធម្មតា​ ​ពៀរ​ ​មិនដែល​រម្ងាប់​ ​ដោយ​ការ​ចងពៀរ​ទេ​ ​នែ​ទីឃាវុ​កូន​ ​ឯ​ពៀរ​ ​តែង​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​ ​បើ​អាត្មាអញ​ ​កន្លង​ពាក្យ​បិតា​ហើយ​ ​អំពើ​នេះ​ ​ឈ្មោះថា​ ​មិន​សមគួរ​ដល់​អាត្មាអញ​ឡើយ​ ​ហើយក៏​សៀត​ព្រះ​ខាន់​ ​ទៅ​ក្នុង​ស្រោម​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​ស្តេច​ក្នុង​ដែន​កាសី​ ​ព្រះនាម​ព្រហ្មទត្ត​ ​ទ្រង់​ភិតភ័យ​ ​ភ្ញាក់ផ្អើល​ ​ស្លើតស្លក់​ ​តក់ស្លុត​ ​ហើយក៏​តើន​ឡើង​ភ្លាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636795618401629268
ទៅកាន់ទំព័រ៖