ព្រះត្រៃបិដក ភាគ ០៨
ជួបនឹងពួកសេនា ដែលទៅតាមផ្លូវផ្សេងពីគ្នានោះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់យាងចូលទៅ ក្រុងពារាណសី ហើយទ្រង់ប្រជុំពួកអមាត្យ ជាបរិសទ្យរួចហើយ ទ្រង់មានព្រះឱង្ការ យ៉ាងនេះថា នែនាយ ប្រសិនបើអ្នកទាំងឡាយ បានឃើញទីឃាវុកុមារ ជាកូនស្តេច ក្នុងដែនកោសល ឈ្មោះទីឃីតិហើយ តើគួរធ្វើ ទីឃាវុកុមារ នោះដូចម្តេច។ អមាត្យទាំងឡាយ ក៏ក្រាបទូលដោយពួកៗ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ដៃចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ជើងចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ទាំងដៃ ទាំងជើងចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ត្រចៀកចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ច្រមុះចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំគួរតែកាត់ទាំងត្រចៀក ទាំងច្រមុះចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ក្បាលចេញ។ ស្តេចនោះ ទ្រង់ប្រាប់ថា នែនាយទាំងឡាយ បុរសនេះឯងហើយ ដែលឈ្មោះទីឃាវុកុមារ ជាកូនស្តេចក្នុងដែនកោសល ឈ្មោះទីឃីតិនោះ អ្នកទាំងឡាយ មិនត្រូវធ្វើទោសកុមារនេះតិចតួចទេ ព្រោះកុមារនេះ បានឲ្យជីវិតយើង យើងក៏បានឲ្យជីវិតដល់កុមារនេះដែរ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ
ID: 636795619155262374
ទៅកាន់ទំព័រ៖