ព្រះត្រៃបិដក ភាគ ០៨
ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន កាលដែលបិតារបស់អ្នកជិតនឹងមរណភាព បានផ្តាំបណ្តាំណា ចំពោះអ្នកឯងថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិនចងពៀរ តើបិតារបស់អ្នក សំដៅយកហេតុត្រង់ណា បានជាផ្តាំ (ដូច្នេះ)។ ទីឃាវុកុមារ ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតា របស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើមរណភាព បានផ្តាំបណ្តាំណា ចំពោះខ្ញុំព្រះអង្គថា អ្នកកុំឃើញកាលវែង គឺថា អ្នកឯង កុំធ្វើពៀរ ឲ្យយូរអង្វែងឡើយ សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើមរណភាព បានផ្តាំបណ្តាំនេះឯង (នេះហៅថា) កុំឃើញកាលវែង សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ទៀបនឹងធ្វើមរណភាព បានផ្តាំបណ្តាំណា ចំពោះខ្ញុំព្រះអង្គថា អ្នកឯងកុំឃើញកាលខ្លី គឺថា អ្នកឯងកុំប្រញាប់បែកចាកពួកមិត្តសំឡាញ់ឡើយ សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើមរណភាព បានផ្តាំបណ្តាំនេះឯង (នេះហៅថា) កុំឃើញកាលខ្លី សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើមរណភាព បានផ្តាំបណ្តាំណា ចំពោះខ្ញុំព្រះអង្គថា នែទីឃាវុកូន ធម្មតា ពៀរ
ID: 636795619405196669
ទៅកាន់ទំព័រ៖