ព្រះត្រៃបិដក ភាគ ០៨

និង​ជង្រុក​ ​ជា​ដំណែល​បិតា​ ​ទៅ​ទីឃាវុ​កុមារ​វិញ​ ​បាន​ទាំង​ប្រទាន​ធីតា១ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរកោត​ដែរ​ ​យ៉ាង​ពួក​ក្សត្រ​ទាំងនោះ​ ​(​ធ្លាប់តែ​)​ ​កាន់ដំបង​ ​(​ធ្លាប់តែ​)​ ​កាន់​គ្រឿង​សស្ត្រា​ហើយ​ ​ចេះ​មាន​អំណត់​ ​នឹង​សេចក្តី​ប្រព្រឹត្ត​ល្អ​ ​បែបនេះ​បាន​។​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នករាល់គ្នា​ ​បាន​មក​បួស​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​តថាគត​ ​បាន​សំដែង​ ​ដោយ​ល្អ​យ៉ាងនេះ​ហើយ​ ​គួរតែ​ខំអត់​ធន់​ ​គួរតែ​ខំ​ប្រព្រឹត្ត​ល្អ​ ​ឲ្យ​ល្អ​ឡើង​។​
 [​១៥១​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ ​ទៅ​នឹង​ភិក្ខុ​ទាំងនោះ​ ​ជា​គំរប់​បីដង​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុំឡើយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ធ្វើ​សេចក្តី​បង្កហេតុ​ ​កុំ​ធ្វើ​សេចក្តី​ឈ្មោះ​គ្នា​ ​កុំ​ធ្វើ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​កុំ​ធ្វើ​សេចក្តី​វិវាទគ្នា​ឡើយ​។​ ​ឯ​អធម្មវាទី​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​គំរប់​បីដង​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​ជា​ធម្មស្សាមី​ ​ទ្រង់​ឈប់បង្អង់​ចុះ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​សូម​ទ្រង់​ប្រកប​តែ​ធម៌​ ​ដែល​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​រឿយ​ៗ​ចុះ
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636795619968878910
ទៅកាន់ទំព័រ៖