ព្រះត្រៃបិដក ភាគ ០៨
ឯយើងខ្ញុំទាំងឡាយ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្លោះគ្នា ដោយសេចក្តីប្រកាន់ផ្សេងៗគ្នា ដោយសេចក្តីវិវាទគ្នាមិនខាន។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់រិះគិតថា ពួកមោឃបុរសទាំងនេះ មានសភាព គឺកិលេសគ្របសង្កត់ហើយ តថាគត មិនងាយនឹងពន្យល់មោឃបុរសទាំងនេះបានឡើយ ហើយក៏ទ្រង់ក្រោកចាកអាសនៈ ចៀសចេញទៅ។
ចប់ វារៈពោលអំពីទីឃាវុកុមារ ទី១។
[១៥២] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រ និងចីវរ យាងចូលទៅក្រុងកោសម្ពី ដើម្បីបិណ្ឌបាត ក្នុងពេលព្រឹកព្រហាម លុះយាងទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពីហើយ ទ្រង់ត្រឡប់មកពីបិណ្ឌបាតវិញ ក៏ទ្រង់រៀបទុកដាក់គ្រឿងសេនាសនៈ ហើយកាន់យកបាត្រ និងចីវរ ទ្រង់ឋិតកណ្តាលជំនុំសង្ឃ ក្នុងវេលាក្រោយភត្ត ហើយទ្រង់ពោលព្រះគាថាទាំងនេះថា
ID: 636795620464607264
ទៅកាន់ទំព័រ៖