ព្រះត្រៃបិដក ភាគ ០៨
[១៥៣] ជននេះមានសំឡេងខ្លាំងផង ជាជនប្រហែលគ្នាផង សូម្បីជនណាមួយ ដឹងខ្លួនថាជាបុគ្គលពាល ក៏គ្មាន កាលបើសង្ឃកំពុងតែបែកគ្នា ជនទាំងឡាយ ក៏មិនបានដឹងហេតុដទៃ ឲ្យក្រៃលែង។ ពួកជនដែលភ្លេចស្មារតី ហើយធ្វើឫក្សពាខ្លួនដូចជាអ្នកប្រាជ្ញ មានសំដីជាអារម្មណ៍ ចង់ហារមាត់និយាយប៉ុន្មាន ក៏និយាយប៉ុណ្ណោះទៅ ទុកជាមានគេនាំទៅប្រជល់ឲ្យឈ្លោះគ្នា ក៏មិនដឹងសេចក្តីនោះថា ជាសេចក្តីឈ្លោះឡើយ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយអាត្មាអញ ជនឯណោះ បានផ្ចាញ់ផ្ចាលអាត្មាអញ ជនឯណោះ បានលួចទ្រព្យអាត្មាអញ ពៀររបស់ជនទាំងនោះ មិនបានរម្ងាប់ទេ។ ម្យ៉ាងទៀត ពួកជនណា មិនបានចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយអាត្មាអញ ជនឯណោះ បានផ្ចាញ់ផ្ចាលអាត្មាអញ ជនឯណោះ បានលួចទ្រព្យអាត្មាអញ ពៀររបស់ជនទាំងនោះ ទើបរម្ងាប់ទៅបាន។ ក្នុងលោកនេះ ធម្មតា ពៀរ
ID: 636795620785045592
ទៅកាន់ទំព័រ៖