ព្រះត្រៃបិដក ភាគ ០៨

បុគ្គល​នោះ​ ​អាច​គ្រប​សង្កត់​ ​នូវ​សេចក្តី​អន្តរាយ​ទាំងពួង​បាន​ ​ហើយ​ជា​អ្នកមាន​សេចក្តី​ត្រេកអរ​ ​មានស្មារតី​ ​គប្បី​ត្រាច់​ទៅជាមួយ​នឹង​សំឡាញ់​នោះ​ចុះ​។​ ​បើ​បុគ្គល​មិនបាន​សំឡាញ់​ ​ដែល​មាន​ប្រាជ្ញា​ ​ជា​គ្រឿង​រក្សាខ្លួន​ ​ជា​អ្នកប្រាជ្ញ​ ​មានធម៌​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ត្រាច់​ទៅជាមួយ​គ្នា​ទេ​ ​បុគ្គល​នោះ​ ​គួរ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ប្រៀប​ដូចជា​ស្តេច​ ​លះបង់​ដែន​ ​ដែល​ខ្លួន​ឈ្នះហើយ​ ​ត្រាច់​ទៅ​ម្នាក់ឯង​ ​(​ពុំ​នោះ​សោត​)​ ​ប្រៀប​ដូចជា​ ​ដំរី​ដ៏​ប្រសើរ​ ​ត្រាច់​ទៅ​ម្នាក់ឯង​ក្នុង​ព្រៃ​។​ ​ការដែល​បុគ្គល​ ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ហៅ​ពេញជា​ប្រសើរ​ ​ព្រោះ​បុគ្គល​ពាល​ ​គ្មាន​សហាយ​តា​គុណ(​១​)​ទេ​។​ ​ម្យ៉ាងទៀត​ ​បុគ្គល​ ​គួរ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​មិន​គួរ​ធ្វើអំពើ​លាមក​ឡើយ​ ​ប្រៀប​ដូចជា​ដំរី​ ​ដ៏​ប្រសើរ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ត្រាច់​ទៅ​តែម្នាក់ឯង​ក្នុង​ព្រៃ​។​
​(​១​)​ ​អដ្ឋកថា​ធម្មបទ​ថា​ ​ចុល្ល​សីល​ ​មជ្ឈិម​សីល​ ​មហា​សីល​ ​កថាវត្ថុ១០​ ​ធុតង្គ​គុណ១៣​ ​វិបស្សនាញាណ​ ​មគ្គ៤​ ​ផល៤​ ​វិជ្ជា៣​ ​អភិញ្ញា៦​ ​អមតមហានិព្វាន​ ​ហៅថា​ ​សហាយ​តា​គុណ​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636795622899706543
ទៅកាន់ទំព័រ៖