ព្រះត្រៃបិដក ភាគ ០៨

ទ្រង់​ពន្យល់​ព្រះ​ភ​គុ​ដ៏​មាន​អាយុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ទៅ​ឯ​ប្រទេស​ ​នៃ​ព្រៃ​ឈ្មោះ​បាចីន​វង្ស​។​ ​សម័យ​នោះ​ឯង​ ​ចួនជា​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ១​ ​ព្រះ​នន្ទិ​យៈ​ដ៏​មាន​អាយុ១​ ​ព្រះ​កិ​ម្ពិ​លៈ​ដ៏​មាន​អាយុ១​ ​គង់នៅ​ក្នុង​ប្រទេស​ ​នៃ​ព្រៃ​ឈ្មោះ​បាចីន​វង្ស​ដែរ​។​ ​មាន​បុរស​ម្នាក់​ ​ជា​អ្នករក្សា​ព្រៃ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​សមណៈ​ ​ព្រះអង្គ​ ​កុំ​យាង​ចូល​ទៅ​ក្នុង​ព្រៃ​នេះ​ឡើយ​ ​ដ្បិត​មាន​ពួក​កុលបុត្ត៣រូប​ ​មាន​សភាព​ជា​អ្នក​ស្រឡាញ់​ខ្លួន​ ​នៅក្នុង​ព្រៃ​នេះ​ ​ព្រះអង្គ​ ​កុំ​ធ្វើ​សេចក្តី​អផ្សុក​ ​ដល់​កុលបុត្ត​ទាំងនោះ​ឡើយ​។​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ក៏បាន​ឮ​ពាក្យ​បុរស​ ​ជា​អ្នករក្សា​ព្រៃ​ ​កំពុង​ប្រឹក្សា​ជាមួយនឹង​ព្រះមានព្រះភាគ​ដែរ​ ​លុះ​ឮ​ហើយ​ ​ក៏​និយាយទៅ​នឹង​បុរស​ជា​អ្នករក្សា​ព្រៃ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នករក្សា​ព្រៃ​ដ៏​មាន​អាយុ​ ​អ្នកឯង​ ​កុំ​ឃាត់​ព្រះមានព្រះភាគ​ឡើយ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ជា​គ្រូ​របស់​យើង​ ​ព្រះអង្គ​ ​ទ្រង់​យាង​មកដល់​ហើយ​។​ ​ខណៈនោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​នន្ទិ​យៈ​ដ៏​មាន​អាយុ​ ​និង​ព្រះ​កិ​ម្ពិ​លៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​នន្ទិ​យៈ​ដ៏​មាន​អាយុ​ ​និង​ព្រះ​កិ​ម្ពិ​លៈ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636795623437137283
ទៅកាន់ទំព័រ៖