ព្រះត្រៃបិដក ភាគ ០៨
ដ៏មានអាយុ យ៉ាងនេះថា ម្នាលលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្តទៅទទួល ម្នាលលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្តទៅទទួល ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គទ្រង់យាងមកដល់ហើយ។ វេលានោះ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះនន្ទិយៈដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ ក៏ក្រោកទៅទទួលព្រះមានព្រះភាគ មួយអង្គទទួលបាត្រ និងចីវរព្រះមានព្រះភាគ មួយអង្គរៀបចំក្រាលអាសនៈ មួយអង្គដំកល់ទឹកសម្រាប់លាងព្រះបាទ តាំងសម្រាប់ដំកល់ព្រះបាទ ដែលលាងហើយ និងគ្រឿងសម្រាប់ដំកល់ព្រះបាទ ដែលមិនទាន់បានលាង។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលភិក្ខុនោះក្រាលហើយ លុះគង់ហើយ ទ្រង់លាងព្រះបាទា។ ចំណែកលោកដ៏មានអាយុទាំងនោះ ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះមានព្រះភាគជាម្ចាស់រួចហើយ អង្គុយនៅក្នុងទីសមគួរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះអង្គទ្រង់ត្រាស់សួរ យ៉ាងនេះថា ម្នាលអនុរុទ្ធទាំងឡាយ
(១) អ្នកទាំងឡាយ ល្មមអត់ធន់បានឬទេ អ្នកទាំងឡាយ ល្មមប្រព្រឹត្តទៅបានស្រួលឬទេ
(១) ព្រះអង្គទ្រង់ត្រាស់ហៅ មិនសំដៅយកព្រះអនុរុទ្ធតែមួយអង្គទេ ទ្រង់ត្រាស់ហៅ ចំពោះព្រះនាមព្រះថេរៈទាំងបីព្រះអង្គ។
ID: 636795624411483012
ទៅកាន់ទំព័រ៖