ព្រះត្រៃបិដក ភាគ ០៨
[២៤] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។លុះភិក្ខុនោះ ធ្វើចីវររួចហើយ ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ
ID: 636795411562478745
ទៅកាន់ទំព័រ៖