ព្រះត្រៃបិដក ភាគ ០៨
ទាំងទីចំពោះមុខ និងទីកំបាំង សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្តលោកដ៏មានអាយុទាំងនេះវិញចុះ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនោះ បានដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្តលោកដ៏មានអាយុទាំងនេះវិញ សូមទ្រង់ព្រះមេត្តាប្រោស ឯកាយរបស់យើងខ្ញុំផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែ ចិត្តដូចគ្នាតែម្យ៉ាង សូមទ្រង់ព្រះមេត្តាប្រោស ដោយហេតុយ៉ាងនេះហើយ បានជាយើងខ្ញុំព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា ដូចជាទឹកដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយចក្ខុជាទីស្រឡាញ់បាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ មិនបានប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅត្រង់ខ្លះដែរឬ។ ព្រះអនុរុទ្ធក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមិនបានប្រហែសធ្វេសទេ ហើយមានព្យាយាមដុតកិលេស និងមានចិត្តបញ្ជូនទៅត្រង់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ ដែលឥតមានប្រហែសធ្វេស មានតែព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅត្រង់ តើយ៉ាងដូចម្តេច។ ព្រះថេរៈទាំង៣អង្គ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បណ្តាយើងខ្ញុំ ដែលនៅក្នុងទីនេះ បើលោកណា
ID: 636795625417040527
ទៅកាន់ទំព័រ៖