ព្រះត្រៃបិដក ភាគ ០៨
ម្យ៉ាងទៀត តែគ្រប់៥ថ្ងៃហើយ យើងខ្ញុំតែងអង្គុយប្រជុំគ្នា ដោយធម្មីកថា អស់រាត្រីទាំងមូល
(១) សូមទ្រង់ព្រះមេត្តាប្រោស ដោយហេតុយ៉ាងនេះហើយ បានជាយើងខ្ញុំព្រះអង្គ ឥតមានសេចក្តីប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅត្រង់ ឥតមាននឹកនា (ដល់កាយ និងជីវិតឡើយ)។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះនន្ទិយៈដ៏មានអាយុផង ព្រះកិម្ពិលៈដ៏មានអាយុផង ឲ្យយល់ប្រយោជន៍ ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យប្រតិបត្តិតាម ឲ្យខ្មីឃ្មាតក្នុងការកុសល ឲ្យរីករាយ ដោយធម្មីកថា រួចទ្រង់ក្រោកចាកអាសនៈហើយ យាងទៅកាន់ចារិកប្រទេសបារិលេយ្យកៈ កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅប្រទេសបារិលេយ្យកៈ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃឈ្មោះរក្ខិត នាប្រទេសបារិលេយ្យកៈនោះ។
[១៥៥] វេលានោះ កាលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ សម្ងំនៅក្នុងព្រះកម្មដ្ឋាន ទ្រង់កើតមានព្រះហឫទ័យ ត្រិះរិះឡើងយ៉ាងនេះថា ក្នុងពេលមុន តថាគត នៅច្រឡូកច្រឡំ ដោយពួកភិក្ខុទាំងនោះ ដែលនៅក្នុងក្រុងកោសម្ពី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តីឈ្មោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ មិនបានសេចក្តីសប្បាយ
(១) គ្រប់៥ថ្ងៃ តែងប្រជុំគ្នា និយាយធម៌អាថ៌ អស់មួយយប់។
ID: 636795626146692260
ទៅកាន់ទំព័រ៖