ព្រះត្រៃបិដក ភាគ ០៨

ក្នុង​ពេលនេះ​ ​តថាគត​ ​តែម្នាក់ឯង​ ​គ្មាន​នរណា​ជា​គំរប់​ពីរ​ ​ហើយ​បាន​នៅជា​សប្បាយ​ ​ព្រោះ​វៀរ​ផុត​អំពី​ពួក​ភិក្ខុ​ទាំងនោះ​ ​ដែល​នៅក្នុង​ក្រុង​កោ​សម្ពី​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ធ្វើ​សេចក្តី​ឈ្លោះ​គ្នា​ ​ធ្វើ​សេចក្តី​វិវាទគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​។​ ​មាន​ដំរី​ដ៏​ប្រសើរ១​ ​នៅ​ច្រឡូកច្រឡំ​នឹង​ពួក​ដំរី​ឈ្មោល​ ​ពួក​ដំរី​ញី​ ​ពួក​ដំរី​ស្ទាវ​ ​និង​ពួក​កូន​ដំ​រី​តូច​ៗ​ ​ហើយ​ស៊ី​ស្មៅ​ដែល​ពួក​ដំរី​ ​(​មាន​ដំរី​ឈ្មោល​ជាដើម​នោះ​)​ ​បោច​ផ្តាច់​ចុង​ចេញ​ ​ចំណែកខាង​ពួក​ដំរី​ទាំងនោះ​ ​ក៏​ស៊ី​មែកឈើ​បា​ក់ៗ​ ​ដែល​ដំរី​ដ៏​ប្រសើរ​នោះ​កាច់​បំបាក់​ខ្ទេចខ្ទី​វិញ​ ​ឯ​ដំរី​ដ៏​ប្រសើរ​ ​ក៏​ផឹក​តែ​ទឹកល្អក់​ ​កាលបើ​ដំរី​ដ៏​ប្រសើរ​ ​ដើរចុះឡើង​កំពង់ទឹក​ ​អស់​ពួក​មេ​ដំរី​ ​ក៏​ដើរ​ត្រដុស​កាយ​។​ ​ឯ​ដំរី​ដ៏​ប្រសើរ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ដំរី​ឈ្មោល​ ​ពួក​ដំរី​ញី​ ​ពួក​ដំរី​ស្ទាវ​ ​និង​ពួក​កូន​ដំ​រី​តូច​ៗ​ ​ហើយ​ស៊ី​ស្មៅ​ដែល​ដំរី​ទាំងនោះ​ ​បោច​ផ្តាច់​ចុង​ចេញ​ ​ចំណែក​ពួក​ដំរី​ទាំងនោះ​ ​ក៏​ស៊ី​មែកឈើ​បា​ក់ៗ​ ​ដែល​អាត្មាអញ​កាច់​បំបាក់​ខ្ទេចខ្ទី​វិញ​ ​អាត្មាអញ​ ​ផឹកទឹក​ក៏​ល្អក់​ ​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636795626394866455
ទៅកាន់ទំព័រ៖