ព្រះត្រៃបិដក ភាគ ០៨

កាលបើ​អាត្មាអញ​ ​ដើរចុះឡើង​កំពង់ទឹក​ ​អស់​ពួក​មេ​ដំរី​ ​ក៏​ដើរ​ត្រដុស​កាយ​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​ថយចេញ​ពី​ហ្វូង​ ​ទៅ​នៅ​ម្នាក់ឯង​វិញ​ចុះ​។​ ​គ្រានោះ​ ​ដំរី​ដ៏​ប្រសើរ​នោះ​ ​ដើរ​បែកចេញ​ពី​ហ្វូង​ ​ចូល​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដែល​ទ្រង់​គង់​ក្រោមម្លប់​ភទ្ទ​សាលព្រឹក្ស​ ​ក្នុង​ដងព្រៃ​ឈ្មោះ​រក្ខិត​ ​នា​បា​រិលេ​យ្យ​ក​ប្រទេស​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ដំ​កល់​ទឹក​ឆាន់​ ​និង​ទឹក​ប្រើប្រាស់​ ​ដោយ​ប្រមោយ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ធ្វើ​ទីកន្លែង​នោះ​ ​មិន​ឲ្យ​មាន​ស្មៅ​ស្រស់​ផង​។​ ​លំដាប់ពីនោះ​មក​ ​ដំរី​ដ៏​ប្រសើរ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលពីដើម​ ​អាត្មាអញ​ ​នៅ​ច្រឡូកច្រឡំ​នឹង​ពួក​ដំរី​ឈ្មោល​ ​ពួក​មេ​ដំរី​ ​ពួក​ដំរី​ស្ទាវ​ ​និង​ពួក​កូន​ដំ​រី​តូច​ៗ​ ​ហើយ​អាត្មាអញ​ ​បាន​ស៊ី​ស្មៅ​ដែល​ពួក​ដំរី​ទាំងនោះ​ ​បោច​ផ្តាច់​ចុង​ចេញ​ ​ចំណែកខាង​ពួក​ដំរី​ទាំងនោះ​ ​ក៏បាន​ស៊ី​មែកឈើ​បា​ក់ៗ​ ​ដែល​អាត្មាអញ​ ​កាច់​បំបាក់​ខ្ទេចខ្ទី​វិញ​ ​មិន​តែប៉ុណ្ណោះ​សោត​ ​អាត្មាអញ​ ​បាន​ទាំង​ផឹកទឹក​ល្អក់​ ​កាលបើ​អាត្មាអញ​ ​ដើរចុះឡើង​កំពង់ទឹក​ ​ពួក​មេ​ដំរី​ ​វា​ក៏​ដើរ​ត្រដុស​កាយ​ ​ក្នុង​ពេលនេះ​ ​អាត្មាអញ​ ​តែម្នាក់ឯង​ ​ឥតមាន​នរណា​ជា​គំរប់​ពីរ​ ​ហើយ​បាន​នៅជា​សុខ​ស្រួលបួល​ ​ព្រោះ​បាន​វៀរចាក​ពួក​ដំរី​ឈ្មោល​ ​ពួក​ដំរី​ញី​ ​ពួក​ដំរី​ស្ទាវ​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636795626639010419
ទៅកាន់ទំព័រ៖