ព្រះត្រៃបិដក ភាគ ០៨

និង​ពួក​កូន​ដំ​រី​តូច​ៗ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​សេចក្តី​វិវេក​ ​របស់​ព្រះអង្គ​ផង​ ​ហើយ​ទ្រង់​ជ្រាប​សេចក្តី​ត្រិះរិះ​ ​នៃ​ចិត្ត​របស់​ដំរី​ដ៏​ប្រសើរ​នោះ​ ​ដោយ​ព្រះហឫទ័យ​ ​របស់​ព្រះអង្គ​ផង​ ​ហើយក៏​ទ្រង់​បន្លឺ​ព្រះ​ឧទាន​នេះ​ ​ក្នុង​ពេលនោះ​ថា​
​ហត្ថិ​នាគ​ ​(​ដំរី​ប្រសើរ​)​ ​រមែង​ត្រេកអរ​ក្នុង​ព្រៃ​ ​តែម្នាក់ឯង​ ​ហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ចិត្ត​របស់​ហត្ថិ​នាគ​ ​មាន​ភ្លុក​ងរ​ទន្ទាំ​នេះ​ ​ស្មើគ្នា​នឹង​ចិត្ត​របស់​ព្រះពុទ្ធ​នាគ​ដែរ​(​១​)​។​

 [​១៥៦​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​ក្នុង​បា​រិលេ​យ្យ​ក​ប្រទេស​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ ​នៃ​ក្រុង​សាវត្ថី​ ​កាល​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​សាវត្ថី​នោះ​។​ ​បានឮ​មក​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​នោះ​។​
 [​១៥៧​]​ ​វេលា​នោះ​ ​ពួក​ឧបាសក​ដែល​នៅក្នុង​ក្រុង​កោ​សម្ពី​ ​មាន​សេ​ក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ពួក​លោក​ជា​ម្ចាស់​ទាំងនេះ​ ​ជា​ភិក្ខុ​នៅក្នុង​ក្រុង​កោ​សម្ពី​ ​បាន​ធ្វើអំពើ​ឥតប្រយោជន៍​ជាច្រើន​ ​ដល់​យើង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សោត​ ​ក៏​ពួក​ភិក្ខុ​ទាំងនេះ​បៀតបៀន​ ​ទាល់តែ​ទ្រង់​យាង​ចេញ​បាត់​ទៅ​ ​បើ​ដូច្នោះ​ ​យើង​មិន​គួរ​សំពះ​ ​មិន​គួរ​ក្រោក​ទទួល​ ​មិន​គួរ​ធ្វើ​អញ្ជលី​កម្ម​ ​
​(​១​)​ ​ពាក្យ​ថា​ ​ពុទ្ធ​នាគ​ ​គឺ​ព្រះពុទ្ធ​ជា​ម្ចាស់​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636795627275176806
ទៅកាន់ទំព័រ៖