ព្រះត្រៃបិដក ភាគ ០៨

 [​១៥៨​]​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​បានឮ​ដំណឹង​ថា​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នកធ្វើការ​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិ​រក​ណ៍​ ​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​។​ ​ទើប​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឮ​ថា​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​និង​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រតិបត្តិ​ ​ក្នុង​ពួក​ភិក្ខុ​ទាំងនោះ​ ​ដូចម្តេច​ខ្លះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តប​ថា​ ​នែ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​តាំងនៅ​ ​ឲ្យ​សមគួរ​តាម​ធម៌​ចុះ​។​ ​ព្រះ​សារីបុត្ត​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ធ្វើ​ដូចម្តេច​ ​ខ្ញុំ​ព្រះអង្គ​អាច​ស្គាល់​ថា​ជា​ធម៌​ ​ឬមិន​មែន​ជា​ធម៌​បាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​តប​ថា​ ​នែ​សារីបុត្ត​ ​អ្នក​ត្រូវ​ស្គាល់​អធម្មវាទី​បុគ្គល​ ​(​បុគ្គល​ពោល​ខុស​ធម៌​)​ ​ដោយ​វត្ថុ១៨យ៉ាង​ ​នែ​សារីបុត្ត​ ​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​សំដែង​សភាវៈ​ ​ដែល​មិនមែន​ធម៌​ ​ថា​ជា​ធម៌​វិញ​ ​សំដែងធម៌​ ​ថា​មិនមែន​ជា​ធម៌​វិញ​ ​សំដែង​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ​វិញ​ ​សំដែង​វិន័យ​ ​ថា​មិនមែន​វិន័យ​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636795627800566857
ទៅកាន់ទំព័រ៖