ព្រះត្រៃបិដក ភាគ ០៨
វិញ សំដែងពាក្យ ដែលតថាគតមិនបានពោល មិនបានចរចា ថាតថាគត បានពោល បានចរចាវិញ សំដែងពាក្យ ដែលតថាគត បានពោល បានចរចា ថាតថាគតមិនបានពោល មិនបានចរចាវិញ សំដែងកិច្ច ដែលតថាគតមិនបានសន្សំ ថាតថាគតបានសន្សំវិញ សំដែងកិច្ចដែលតថាគតបានសន្សំ ថាតថាគតមិនបានសន្សំវិញ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតបានបញ្ញត្តវិញ សំដែងសិក្ខាបទ ដែលតថាគត បានបញ្ញត្ត ថាតថាគត មិនបានបញ្ញត្តវិញ សំដែងអនាបត្តិ ថាជាអាបត្តិវិញ សំដែងអាបត្តិ ថាជាអនាបត្តិវិញ សំដែងអាបត្តិស្រាល ថាជាអាបត្តិធ្ងន់វិញ សំដែងអាបត្តិធ្ងន់ ថាជាអាបត្តិស្រាលវិញ សំដែងអាបត្តិ ដែលជាសាវសេស
(១) ថាអាបត្តិជាអនវសេស
(២) វិញ សំដែងអាបត្តិដែលជាអនវសេស ថាអាបត្តិជាសាវសេសវិញ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិវិញ សំដែងអទុដ្ឋុល្លាបត្តិ ថាទុដ្ឋុល្លាបត្តិវិញ នែសារីបុត្ត អ្នកត្រូវស្គាល់អធម្មវាទីបុគ្គល ដោយវត្ថុ ១៨យ៉ាងនេះឯងចុះ នែសារីបុត្ត ចំណែកខាងធម្មវាទីបុគ្គល អ្នកត្រូវស្គាល់ដោយវត្ថុ១៨យ៉ាងដែរ នែសារីបុត្ត ក្នុងសាសនានេះ មានភិក្ខុសំដែងសភាវៈ មិនមែនធម៌ ថាមិនមែនធម៌ សំដែងធម៌ ថាធម៌ សំដែងសភាវៈមិនមែនជាវិន័យ ថាមិនមែនវិន័យ សំដែងវិន័យ ថាវិន័យ
(១) លើកតែអាបត្តិបារាជិកចេញ អាបត្តិទាំងអស់ ហៅថា សាវសេស។ (២) គឺអាបត្តិបារាជិក
ID: 636795628261703232
ទៅកាន់ទំព័រ៖