ព្រះត្រៃបិដក ភាគ ០៨

សំដែង​ពាក្យ​ ​ដែល​តថាគត​មិនបាន​ពោល​ ​មិនបាន​ចរចា​ ​ថា​តថាគត​ ​មិនបាន​ពោល​ ​មិនបាន​ចរចា​ ​សំដែង​ពាក្យ​ ​ដែល​តថាគត​ ​បាន​ពោល​ ​បាន​ចរចា​ ​ថា​តថាគត​បាន​ពោល​ ​បាន​ចរចា​ ​សំដែង​កិច្ច​ ​ដែល​តថាគត​មិនបាន​សន្សំ​ ​ថា​តថាគត​មិនបាន​សន្សំ​ ​សំដែង​កិច្ច​ដែល​តថាគត​បាន​សន្សំ​ ​ថា​តថាគត​បាន​សន្សំ​ ​សំដែង​សិក្ខាបទ​ ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ ​ថា​តថាគត​មិនបាន​បញ្ញត្ត​ ​សំដែង​សិក្ខាបទ​ ​ដែល​តថាគត​ ​បាន​បញ្ញត្ត​ ​ថា​តថាគត​ ​បាន​បញ្ញត្ត​ ​សំដែង​អនាបត្តិ​ ​ថា​អនាបត្តិ​ ​សំដែង​អាបត្តិ​ ​ថា​អាបត្តិ​ ​សំដែង​អាបត្តិ​ស្រាល​ ​ថា​អាបត្តិ​ស្រាល​ ​សំដែង​អាបត្តិ​ធ្ងន់​ ​ថា​អាបត្តិ​ធ្ងន់​ ​សំដែង​អាបត្តិ​ ​ដែល​ជា​សាវសេស​ ​ថា​អាបត្តិ​ជា​សាវ​សេ​សៈ​ ​សំដែង​អាបត្តិ​ដែល​ជា​អ​នវ​សេ​សៈ​ ​ថា​អាបត្តិ​ជា​អ​នវ​សេ​សៈ​ ​សំដែង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​សំដែង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ដដែល​ ​នែ​សារីបុត្ត​ ​អ្នក​ត្រូវ​ស្គាល់​ធម្ម​វាទី​បុគ្គល​ ​ដោយ​វត្ថុ​ ​១៨យ៉ាងនេះ​ឯង​។​
 [​១៥៩​]​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បានឮ​។​បេ​។​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ព្រះ​មហា​កោ​ដ្ឋិ​ត​
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636795628580091443
ទៅកាន់ទំព័រ៖