ព្រះត្រៃបិដក ភាគ ០៨
ដ៏មានអាយុ ព្រះមហាកប្បិនដ៏មានអាយុ ព្រះមហាចុន្ទដ៏មានអាយុ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះរេវតដ៏មានអាយុ ព្រះឧបាលិដ៏មានអាយុ ព្រះអានន្ទដ៏មានអាយុ ព្រះរាហុលដ៏មានអាយុ បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ។ គ្រានោះ ព្រះរាហុលដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះរាហុលដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថី សូមទ្រង់ព្រះមេត្តាប្រោស តើខ្ញុំព្រះអង្គ នឹងប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា នែរាហុល បើដូច្នោះ អ្នកចូរតាំងនៅ ឲ្យសមគួរតាមធម៌ចុះ។ ព្រះរាហុលដ៏មានអាយុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ធ្វើដូចម្តេច ខ្ញុំព្រះអង្គ អាចស្គាល់ថាធម៌ ឬថាមិនមែនជាធម៌បាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែរាហុល អ្នកត្រូវ
ID: 636795628880038599
ទៅកាន់ទំព័រ៖