ព្រះត្រៃបិដក ភាគ ០៨

លុះ​នាង​ស្តាប់ធម៌​ ​ក្នុង​សំណាក់​សង្ឃ​ទាំងពីរ​ពួក​ហើយ​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ពួក​ភិក្ខុ​ណា​ ​ដែល​ជា​ធម្ម​វាទី​ ​ចូរ​នាង​កាន់​យក​តាម​ទិដ្ឋិ​ ​សេចក្តី​គាប់ចិត្ត​ ​សេចក្តី​ពេញចិត្ត​ ​នឹង​លទ្ធិ​របស់​ពួក​ភិក្ខុ​នោះ​ចុះ​។​
 [​១៦៣​]​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​បាន​ដល់ទៅ​ក្រុង​សាវត្ថី​ ​ដោយលំដាប់​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ឮថា​ ​ពួក​ភិក្ខុ​ក្រុង​កោ​សម្ពី​នោះ​ ​ជា​អ្នក​ធ្វើស​ចក្តី​បង្កហេតុ​ ​ឈ្មោះ​ ​ទាស់ទែងគ្នា​ ​ធ្វើ​តិរច្ឆានកថា​ ​ធ្វើ​អធិករណ៍​ក្នុង​សង្ឃ​ ​បាន​មកដល់​ក្រុង​សាវត្ថី​ហើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រតិបត្តិ​ ​ក្នុង​ពួក​ភិក្ខុ​ទាំងនោះ​ ​ដោយ​សេនាសនៈ​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តប​ថា​ ​នែ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ឲ្យ​ទីសេនាសនៈ​ ​ដ៏​ស្ងាត់​ទៅ​ ​ភិក្ខុ​ទាំងនោះ​ចុះ​។​ ​ព្រះ​សារីបុត្ត​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​បើ​គ្មាន​ទីសេនាសនៈ​ស្ងាត់​ទេ​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​សារីបុត្ត​ ​បើ​ដូច្នោះ​ ​អ្នក​ត្រូវ​ធ្វើ​ទីសេនាសនៈ​ដ៏​ស្ងាត់​ ​ឲ្យតែ​ខាង​បាន​ ​ហើយ​ប្រគល់ឲ្យ​ភិក្ខុ​ទាំងនោះ​ទៅ​ ​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636795630031204442
ទៅកាន់ទំព័រ៖