ព្រះត្រៃបិដក ភាគ ០៨

នែ​សារីបុត្ត​ ​តថាគត​មិនបាន​ពោល​ថា​ ​ភិក្ខុ​ត្រូវ​ហាម​ទីសេនាសនៈ​ ​ដល់​ភិក្ខុ​ដែល​ចាស់​ជាង​ ​ដោយ​បរិយាយ​នីមួយ​ទេ​ ​ភិក្ខុ​ណា​ហាម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ព្រះ​សារីបុត្ត​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ចំណែកខាង​គ្រឿង​អាមិសៈ​វិញ​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​សារីបុត្ត​ ​ចំណែកខាង​គ្រឿង​អាមិសៈ​នោះ​ ​អ្នក​ត្រូវ​ចែក​ទៅ​ភិក្ខុ​ទាំងអស់​ឲ្យ​ស្មើគ្នា​។​
 [​១៦៤​]​ ​គ្រានោះ​ ​ឧក្ខិ​ត្ត​ក​ភិក្ខុ​នោះ​ ​កាល​ពិចារណា​ធម៌​ ​និង​វិន័យ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​នេះ​ជា​អាបត្តិ​ ​នេះ​មិនមែន​ជា​អនាបត្តិ​ទេ​ ​អាត្មាអញ​ ​ជា​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​មិនមែន​ជា​ភិក្ខុ​មិន​ត្រូវអាបត្តិ​ទេ​ ​អាត្មាអញ​ ​ជា​ភិក្ខុ​ដែល​សង្ឃ​ ​(​គួរ​)​ ​លើក​វត្ត​ហើយ​ ​មិនមែន​ជា​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​មិនបានទេ​ ​អាត្មាអញ​ ​ជា​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កំរើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​។​ ​វេលា​នោះ​ ​ឧក្ខិ​ត្ត​ក​ភិក្ខុ​នោះ​ ​បាន​ចូល​ទៅ​រក​ពួ​ក​ឧក្ខិ​ត្តា​នុ​វត្តក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​ ​នឹង​ពួ​ក​ឧក្ខិ​ត្តា​នុ​វត្តក​ភិក្ខុ​ថា​ ​នែ​អាវុសោ​ ​នេះ​ជា​អាបត្តិ​ ​នេះ​មិនមែន​ជា​អនាបត្តិ​ទេ​ ​ខ្ញុំ​ជា​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​មិនមែន​ជា​ភិក្ខុ​មិន​ត្រូវអាបត្តិ​ទេ​ ​ខ្ញុំ​ជា​ភិក្ខុ​ដែល​សង្ឃ​ ​(​គួរ​)​ ​លើក​វត្ត​ហើយ​ ​មិនមែន​ជា​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​មិនបានទេ​ ​ខ្ញុំ​ជា​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ដោយ​កម្ម​ប្រកប​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636795630341092166
ទៅកាន់ទំព័រ៖