ព្រះត្រៃបិដក ភាគ ០៨
ដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមអស់លោក មកធ្វើឱសារណាកម្ម ចំពោះខ្ញុំចុះ។ លំដាប់នោះ ឧក្ខិត្តានុវត្តកភិក្ខុទាំងនោះ បាននាំឧក្ខិត្តកភិក្ខុនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឧក្ខិត្តកភិក្ខុនេះ បាននិយាយយ៉ាងនេះថា នែអាវុសោ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ខ្ញុំជាភិក្ខុត្រូវអាបត្តិហើយ មិនមែនជាភិក្ខុមិនត្រូវអាបត្តិទេ ខ្ញុំជាភិក្ខុដែលសង្ឃ (គួរ) លើកវត្តហើយ មិនមែនជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ ខ្ញុំជាភិក្ខុដែលសង្ឃលើកវត្តហើយ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមអស់លោក មកធ្វើឱសារណាកម្ម ចំពោះខ្ញុំចុះ សូមទ្រង់ព្រះមេត្តាប្រោស តើយើងខ្ញុំព្រះអង្គ គួរប្រតិបត្តិដូចម្តេចទៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិនត្រូវអាបត្តិទេ ភិក្ខុនេះ ជាភិក្ខុដែលសង្ឃ (គួរ) លើកវត្តហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ ភិក្ខុនេះ សង្ឃបានលើកវត្តហើយ
ID: 636795630586266190
ទៅកាន់ទំព័រ៖